កូនស្វាជប៉ុនដែលត្រូវមេរបស់វាមិនខ្វាយមិនខ្វល់! កំពុងតែល្បីល្បាញខ្លាំងលើបណ្ដាញសង្គម និងទាក់ទាញភ្ញៀវទេសចរមកទស្សនានៅសួនសត្វ Ichikawa

TVK App

កូនស្វាមួយក្បាលនៅប្រទេសជប៉ុនដែលកំពុងល្បីល្បាញពេញបណ្ដាញសង្គម បន្ទាប់ពីបែកធ្លាយវីដេអូរបស់វាបានកាន់ប្រដាប់ក្មេងលេងជារូបសត្វស្វាតុក្កតាអូរ៉ង់អ៊ូតង់ត្រូវបានចែករំលែកនៅលើបណ្ដាញសង្គមយ៉ាងសកម្ម។ ពូជស្វាយ Punch (ផាញ់) ដែលជាស្វាជប៉ុនមានអាយុតិចជាងមួយឆ្នាំ បានក្លាយជាចំណុចដ៏គួរឲ្យចាប់អារម្មណ៍ចាប់តាំងពីសួនសត្វ Ichikawa ក្នុងខេត្ត Chiba បានបង្ហោះរូបថតរបស់វានៅថ្ងៃទី៥ ខែកុម្ភៈឆ្នាំ២០២៦នេះ។ យោងតាមការបង្ហោះនោះគឺកូនស្វា Punch បានកើតនៅថ្ងៃទី ២៦ ខែកក្កដា ហើយត្រូវបានចិញ្ចឹមដោយដៃផ្ទាល់ បន្ទាប់ពីវាត្រូវបានម្តាយរបស់វា ឬ មេបារបស់វាមើលរំលងមិនរវីរវល់។ វាបានចូលរួមជាមួយទ្រុងស្វាផ្សេងទៀតនៅសួនសត្វនៅដើមឆ្នាំនេះ ជាមួយនឹងប្រដាប់ក្មេងលេងរបស់វាដែលផ្តល់ដោយអ្នកថែសួនសត្វដើម្បី លួងលោមកុំឲ្យវាឯកោ និង នឹកដល់ម្តាយរបស់វា។ ដោយសារមានអ្នកទស្សនាជាច្រើនចែករំលែករូបភាពវីដេអូរបស់កូនស្វាតូច បានធ្វើឲ្យទស្សនាជាច្រើន កើតក្តីអាណិតអាសូរ និងបានមកកាន់សួនសត្វនេះ ដើម្បីសួរសុខទុក្ខវា និង ដឹងអំពីបច្ចុប្បន្នភាពនិង ការវិវត្តរបស់កូនស្វានេះជាហូរហែរ។ យោងតាមសេចក្តីថ្លែងការណ៍របស់សួនសត្វបានឲ្យដឹងថា៖ ដើម្បីរួមបញ្ចូលកូនស្វា Punch ទៅក្នុងហ្វូងស្វាជប៉ុនដទៃទៀត យើងរំពឹងថានឹងមិនមានបញ្ហាប្រឈមផ្សេងទៀតកើតឡើង ដូចជាការស្តីបន្ទោស មកជាការផ្តល់កម្លាំងចិត្ត បង្ហាញស្នាមញញឹម និង ធ្វើសកម្មភាពនានាដែលអាចពង្រឹងភាពធន់របស់វាបាន។ យើងចង់ឱ្យមានអ្នកគាំទ្របង្ហាញកិច្ចខិតខំប្រឹងប្រែងសម្រាប់កូនស្វា Punch ជាការផ្តល់អារម្មណ៍កក់ក្តៅ ជាជាងបង្ហាញអារម្មណ៍សោកស្តាយចំពោះវា។ អ្នកគាំទ្រម្នាក់នៅក្នុងខេត្ត Chiba ដែលបានតាមដានកូនស្វាតាំងពីខែតុលាឆ្នាំមុនមក បានប្រាប់អ្នកសារព័ត៌មានថា៖ មើលទៅកូនស្វាតូចនេះអាចត្រូវការពេលវេលាខ្លះដើម្បីសម្របខ្លួននិងធំធាត់ដោយខ្លួនឯង និងរស់នៅជាមួយប្រដាប់ក្មេងលេងដូចជាតុក្កតាជាដើម ដើម្បីផ្តល់ភាពកក់ក្តៅនិងបំបាត់ភាពនឹករលឹកដល់ម្តាយរបស់វា ប៉ុន្តែខ្ញុំក៏សង្ឃឹមថាវានឹងអាចសម្របខ្លួនជាមួយកូនស្វាដទៃទៀតបានងាយស្រួលដែរនាពេលអនាគត៕

សម្រួលអត្ថបទ៖ សុផារិន្ទ