កីឡាករ-កីឡាការិនី កីឡាចំបាច់កម្ពុជា ចេញទៅប្រកួតចំបាប់ជើងឯកអាស៊ីអាគ្នេយ៍

កីឡាករ-កីឡាការិនី កីឡាចំបាច់កម្ពុជា បានប្តេជ្ញាចិត្ត នឹងប្រឹងប្រែងដណ្តើមមេដាយជូនជាតិ ពីការប្រកួតចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ នៅប្រទេសសិង្ហបុរី ។ ការប្តេជ្ញាចិត្ត របស់អត្តពលិក កីឡាចំបាច់ នេះបានធ្វើឡើងកាលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ នៅប្រលានយន្តហោះអន្តរជាតិភ្នំពេញ មុនចេញទៅចូលរួមការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ (Southeast Asian & Invitational Championship) ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី១០-១២ ខែឧសភាខាងមុខនេះ នៅប្រទេសសិង្ហបុរី ។

យោងតាមមន្ត្រី សហព័ន្ធកីឡាចំបាប់កម្ពុជា បានបញ្ជាក់ថា ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ (Southeast Asian & Invitational Championship) ឆ្នាំ២០២៥ សំរាប់កម្ពុជា បានបញ្ជូនកីឡាករ-កីឡាការិនី ១២រូប ដើម្បីចូលរួមព្រឹត្តិការណ៍ ថ្នាក់តំបន់នេះ ក្នុងនោះមានកីឡាករ ៩រូប គឺកីឡាករ ហេង វុទ្ធី, ហេង រ័ត្នថា, កែវ សុភ័ក្ត, យុន ប៊ុនណា, ឈឿង ឈាង, លឹម សុខលាង, សឿន សុភាស់, ឈឿង វាសនា និងកីឡាករ ឆាំ ពិស៊ិន) និងកីឡាការិនី ៣រូប មានកីឡាការិនី ជា កញ្ញា, ជឿន ស្រីឡែន និងកីឡាការិនី សម្បតិ្ត វណ្ណៈ ។

សូមបញ្ជាក់ថា ការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ នឹងប្រព្រឹត្តទៅនៅសិង្ហបុរី នឹងចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២៥ របស់អត្តពលិកកម្ពុជា ទទួលបានការឧបត្ថម្ភគាំទ្រពីឧបត្ថម្ភគាំទ្រពីលោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជានាយកវិទ្យាស្ថានខេមអេដ ក្នុងគោលបំណងបញ្ជូនកីឡាករ-កីឡាការិនី ទៅចូលរួមប្រកួតសាកល្បង និងវាស់ស្ទង់ ពង្រឹងសមត្ថភាពឲ្យបានកាន់តែល្អប្រសើរ ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅថៃ នាចុងឆ្នាំ២០២៥នេះ ៕