កិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក Xi Jinping និង លោក Donald Trump ជាលទ្ធផលភាគីទាំងពីរយល់ព្រមថយម្នាក់មួយជំហ៊ាន! ប៉ុន្តែអាម៉េរិកត្រូវតែប្រុងប្រយ័ត្នចំពោះវិធានការអវិជ្ជមាននានាមកលើប្រទេសចិន

ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានចុះផ្សាយថា៖ ក្រោយពីទទួលទូរស័ព្ទសន្ទនាពិភាក្សាជាមួយប្រធានាធិបតី Trump រួមមក លោកប្រធានាធិបតី Xi Jinping របស់ប្រទេសចិនបញ្ជាក់ជូនអ្នកសារព័ត៌មានក្នុងស្រុកទាំងអស់ថា លោក Trump នឹងត្រូវស្វាគមន៍ជាថ្មីម្តងទៀតមកកាន់ប្រទេសចិន។ ហើយកិច្ចសហប្រតិបត្តិការនានានឹងក្លាយទៅជាជម្រើសដ៏ត្រឹមត្រូវសម្រាប់ប្រទេសចិនដែរ។ លោក Donald Trump បានយល់ព្រមចំពោះសំណើររបស់ភាគីទាំងពីរឲ្យបន្តអនុវត្តនូវការឯកភាពគ្នាឆ្ពោះទៅកាន់ទីក្រុងហ្សឺណែវ។ លោក Xi បាននិយាយទៀតថា នាវាដឹកជញ្ជូនដ៏ធំរបស់ប្រទេសចិននិងអាមេរិក គឺមានចំណងមិត្តភាពដ៏ចាំបាច់ ជាពិសេសសម្រាប់ភាគីទាំងពីរដើម្បីលុបបំបាត់រាល់ការរំខាននានា។ លោក Xi ក៏បានអំពាវនាវឱ្យភាគីទាំងសងខាងប្រើប្រាស់វិធីសាស្រ្តឱ្យបានល្អនូវយន្តការពិគ្រោះយោបល់គ្នាលើបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មដែលបានបង្កើតឡើងនិងមានសកម្មភាពថ្មីៗជាមួយគ្នាទៅវិញទៅមកដោយសមភាព ទាំងពីរត្រូវគោរពនូវកង្វល់របស់គ្នាទៅវិញទៅមក និងខិតខំប្រឹងប្រែងដើម្បីទទួលបានលទ្ធផលឈ្នះ-ឈ្នះដូចគ្នា។ លោក Xi បានបញ្ជាក់ទៀតថា៖ សហរដ្ឋអាមេរិកគួរតែដោះស្រាយសំណួរនានាទាក់ទងនឹងបញ្ហានៅដែនកោះតៃវ៉ាន់ដោយប្រុងប្រយ័ត្ន ដើម្បីចៀសវាងឱកាសនិយមនៃក្រុមផ្តាច់ខ្លួននៅកោះនេះដ៏តិចតួច ដែលអាចអូសយកប្រទេសចិននិងសហរដ្ឋអាមេរិកឲ្យធ្លាក់ចូលទៅក្នុងគ្រោះថ្នាក់នៃជម្លោះ និងការប្រឈមមុខដាក់គ្នាមិនឈប់មិនឈរជាដើម។ លោក Xi ក៏បានជំរុញឱ្យសហរដ្ឋអាមេរិកដកនូវវិធានការអវិជ្ជមានប្រឆាំងនឹងប្រទេសចិនបន្តទៅទៀតទៅ! បន្ទាប់មកលោក Donald Trump ក៏បាននិយាយកាត់ថានិស្សិតចិនត្រូវបានស្វាគមន៍ឱ្យទៅសិក្សានៅសហរដ្ឋអាមេរិកវិញបានដដែល បន្ទាប់ពីរដ្ឋបាលរបស់លោកប្រកាសថានឹងបង្ខាំងទិដ្ឋាការនិស្សិតចិន។ លើសពីនេះលោក Trump បាននិយាយថា៖ សហរដ្ឋអាមេរិកនឹងបន្តរក្សាគោលនយោបាយចិនតែមួយ ទោះបីជាថ្ងៃព្រ.ហ ម្សិលមិញនេះលោកប្រធានាធិបតី Trump បានប្រកាសហាមប្រាមការធ្វើដំណើររបស់ប្រជាពលរដ្ឋមកពីប្រទេសចំនួន១២ គឺមិនអាចមកអាម៉េរិកបានភ្លាមៗនោះទេ ដើម្បីចៀសវាងអំពើភេរវកម្មដែលក្លែងបន្លំ ។ យោងតាមអ្នកសារព័ត៌មាន AP ប្រចាំនៅវិមានកាពីតូលបានឲ្យដឹងថា ក្រោយពីសន្ទនាពិភាក្សាជាមួយលោកប្រធានាធិបតី Xi ចប់ភ្លាម លោក Trump បានជួបជាមួយអធិការបតីអាល្លឺម៉ង់ថ្មីលោក Friedrich Merz នៅក្នុងការិយាល័យ Oval ដោយលោកបានអត្ថាធិប្បាយនៅចំពោះមុខលោកអធិការបតីថាលោកពិតជាបានហៅទូរស័ព្ទទៅកាន់លោកប្រធានាធិបតីចិន Xi Jinping ប្រាកដមែន ដោយលោកបានបញ្ជាក់ថាសូមឲ្យចិនគិតថាសហរដ្ឋអាមេរិកគឺស្ថិតក្នុងស្ថានភាពល្អជាធម្មតាទេជាមួយប្រទេសចិន និងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មល្អជាមួយគ្នាដដែល៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ