កិច្ចប្រជុំលើកដំបូងរវាងភាគីចិន-សហរដ្ឋអាមេរិកលើយន្តការ ពិគ្រោះយោបល់ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

កិច្ចប្រជុំជាលើកដំបូងរបស់ភាគីចិននិងអាមេរិកលើយន្តការពិគ្រោះយោបល់ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មបានបើកដំណើរការហើយនៅពេលនេះ ដែលស្ថិតនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស នៅថ្ងៃច័ន្ទនេះ (ម៉ោងនៅអង់គ្លេស)។ ចូលរួមកិច្ចពិភាក្សាពិគ្រោះយោបល់ផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្មនេះមានឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng ដែលជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងបានដឹកនាំគណៈប្រតិភូចិនជាច្រើនរូបផងដែរ ចូលរួមប្រជុំជាមួយតំណាងភាគីសហរដ្ឋអាមេរិកដោយរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក Scott Bessent មុនពេលកិច្ចប្រជុំផ្លូវការលើកដំបូងរវាងប្រទេសចិន-សហរដ្ឋអាមេរិក។
សម្រួលអត្ថបទ៖ Borinika Sopharin Em