កិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ដល់ម្ចាស់ទីតាំងបុរី ខុនដូរ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅដ្ឋានស្នាក់នៅប្រមូលផ្តុំគ្រប់ប្រភេទ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែមិនា ឆ្នាំ២០២៦ ដោយទទួលបានការ  អនុញ្ញាតិក្នុងនាមតំណាងឯកឧត្តម អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ហ៊ុន សូរិទ្ធី អភិបាលរង រាជធានីភ្នំពេញ និងឯកឧត្តម ឆាយ វីរះ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ដល់ម្ចាស់ទីតាំងបុរី ខុនដូរ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅដ្ឋានស្នាក់នៅប្រមូលផ្តុំគ្រប់ប្រភេទ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។