កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦

ឯកឧត្តម ហង្ស សាមឿន អនុប្រធានទី២ គ.ជ.គ.ម. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ ដើម្បីតាមដាន ត្រួតពិនិត្យវឌ្ឍនភាពការងារគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងស្តាប់នូវរបាយការណ៍សង្ខេបអំពីចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម និងសំណូមពររបស់នាយកដ្ឋានជំនាញនៃអគ្គលេខាធិការដ្ឋាន គ.ជ.គ.ម.។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ក៏បានកោតសរសើរ និងផ្តល់អនុសាសន៍ណែនាំឱ្យថ្នាក់ដឹកនាំ និងមន្រ្តី ដោយត្រូវបន្តយកចិត្តទុកដាក់ក្នុងការបំពេញការងារ និងត្រូវសម្រេចឱ្យបាននូវលទ្ធផលការងារជាអតិបរមា។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម អនុប្រធាន, ឯកឧត្តម លោកជំទាវ ជាអគ្គលេខាធិការរង, ទីប្រឹក្សា និងប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីពាក់ព័ន្ធ។

ទីស្តីការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦