កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២៥ បានបើកជាផ្លូវការហើយនៅប្រទេសម៉ាឡេស៊ី

កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២៥ បានបើកជាផ្លូវការហើយនៅប្រទេសម៉ាឡេស៊ី ក្រោមអធិបតីភាព
នាល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥នេះ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ជាទីដែលត្រូវកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

ពិធីនេះមានការអញ្ជើញចូលរួមជាអធិបតីភាពដោយ ឯកឧត្តម ដាតុ អាម៉ា ហាជី ហ្វាឌីឡាប៊ុន ហាជីនយូសូវ ឧបនាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី ព្រមទាំងមានការចូលរួមពីបណ្តាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បណ្តាវិនិយោគិន វិស័យឯកជនពីប្រទេសអាស៊ាន និងពិភពលោក។

ក្នុងឱកាសនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ក៏បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២៥នេះផងដែរ។

ក្នុងវេទិការនេះមានការផ្តោតទី១. បរិវត្តកម្មឌីជីថល៖ កាលានុវត្តភាព និងការប្រឈម រួមមាន ការពិភាក្សាលើផែនការសកម្មភាពស្តីពីបញ្ញាសុប្បនិម្មិតអាស៊ាន (ASEAN AI Action Plan) និងកម្មវិធីនាំចេញបញ្ញាសុប្បនិម្មិតអាមេរិក (U.S. AI Export Program)។ ២. យុទ្ធសាស្ត្រពង្រឹងភាពធន់នៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ដោយផ្តោតជាសំខាន់លើវិស័យធនធានរ៉ែនិងថាមពល។ ៣. ការទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម រួមមានដូចជាការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ATIGA) ដើម្បីជួយបង្កើនទីផ្សារសម្រាប់ធុរកិច្ច។

សូមជម្រាបថា កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២៥ ក្រោមមូលបទ៖ «រួបរួមទីផ្សារដើម្បីវិបុលភាពរួម» (Unifying Markets for Shared Prosperity) ។ មូលបទនេះ ឆ្លុះបញ្ចាំងឲ្យឃើញពីភាពចាំបាច់សម្រាប់អាស៊ានក្នុងការបង្កើនល្បឿនសមាហរណកម្មសេដ្ឋកិច្ច និង ពង្រឹងគោលជំហរឲ្យកាន់តែរឹងមាំ លូតលាស់លឿន និង ក្លាយជាតំបន់ឆ្ពោះទៅមុខ៕