ការអញ្ជើញមកដល់របស់ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតតែងតាំង នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន
នាទីក្រុងតូក្យូ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុនមានកិត្តិយសសូមជម្រាបជូនអំពីការអញ្ជើញមកដល់របស់ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតតែងតាំង នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន។ ឯកឧត្តម ជុំ សុន្ទរី ដែលបានអមដំណើរដោយលោកជំទាវ ជុំ ច័ន្ទធារី បានអញ្ជើញធ្វើដំណើរមកដល់អាកាសយានដ្ឋានហាណេដា (Haneda Airport) នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១២៖៥០នាទី។
នៅពេលអញ្ជើញមកដល់ ឯកឧត្តមឯកអគ្គរាជទូតតែងតាំង ត្រូវបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីឯកឧត្តម Eiichi KAWAHARA ជំនួយការពិសេសរបស់ក្រសួងការបរទេសជប៉ុន និង លោក សុខ ធា ភារធារីស្តីទី ព្រមទាំងមន្រ្តីនៃស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន។
ឯកឧត្តម ជុំ សុន្ទរី បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះការស្វាគមន៍យ៉ាងថ្លៃថ្លារបស់រដ្ឋាភិបាលជប៉ុន និងក្រុមការងាររបស់ស្ថានទូត។ ឯកឧត្តមឯកអគ្គរាជទូតតែងតាំង បានសំដែងនូវការអរគុណចំពោះ វត្តមានរបស់ ឯកឧត្តម Eiichi KAWAHARA និងការបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅដែលបានធ្វើឡើងនៅពេលការអញ្ជើញមកដល់របស់ ឯកឧត្តមឯកអគ្គរាជទូតតែងតាំង៕
Arrival of His Excellency CHUM Sounry, Ambassador-Designate of the Kingdom of Cambodia to Japan
Tokyo, 3 December 2025 — The Royal Embassy of Cambodia in Tokyo is pleased to announce the arrival of His Excellency CHUM Sounry, Ambassador-Designate of the Kingdom of Cambodia to Japan. His Excellency CHUM Sounry, accompanied by his spouse CHUM Chantheary, landed at Haneda Airport at 12:50 PM on 3 December 2025.
Upon arrival, His Excellency was warmly received by His Excellency Eiichi KAWAHARA, Special Assistant to the Ministry of Foreign Affairs of Japan, along with Mr. SOK Thea, Chargé d’Affaires ad interim of the Royal Embassy of Cambodia in Tokyo, as well as officials of the Embassy.
His Excellency CHUM Sounry expressed his sincere gratitude for the gracious welcome extended by the Government of Japan and the Embassy team. He conveyed his deep appreciation for the presence of His Excellency Eiichi KAWAHARA and the warm hospitality accorded upon his arrival.



