ការវាយប្រហាររបស់អាម៉េរិករួមដៃគ្នាជាមួយអ៊ីស្រាអែលសម្លាប់ប្រជាជនអ៊ីរ៉ង់ជាង២០០នាក់ក្នុងរយៈពេល២ថ្ងៃ ជាពិសេសសម្លាប់មេដឹកនាំកំពូលគឺលោក Khamenei

ប្រជាជននៅក្នុងប្រទេសអ៊ីរ៉ង់បានមកចូលរួមក្នុងកម្មវិធីបុណ្យសពពីតាមដងផ្លូវនានាបន្ទាប់ពីការប្រកាសពីមរណភាពរបស់មេដឹកនាំកំពូលរបស់ពួកគេគឺលោក Ayatollah Ali Khamenei។ វីដេអូដែលបានបង្ហោះតាមអ៊ីនធឺណិត និងចែករំលែកជាមួយកាសែត AP បានបង្ហាញពីសកម្មភាពចូលរួមរបស់ប្រជាជនអ៊ីរ៉ង់នៅក្នុងទីក្រុង Galleh Dar ក្នុងខេត្ត Fars កំពុងមកជួបជុំគ្នា នៅក្នុងទីលានមួយ។ សូមបញ្ជាក់ថាសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានកំណត់យកគោលដៅក្នុងប្រទេសអ៊ីរ៉ង់ដោយវាយបាញ់សម្លាប់មេដឹកនាំកំពូល Ayatollah Ali Khamenei និងឥស្សរជនជាន់ខ្ពស់រាប់សិបនាក់ផ្សេងទៀត និងបានចាប់ផ្តើមជាការឆ្លើយតបដ៏ខ្លាំងក្លារបស់រដ្ឋអ៊ីរ៉ង់ដែលធ្លាប់គំរាមកំហែងដល់សង្គ្រាមក្នុងតំបន់កាន់តែសាយភាយកន្លងទៅ។ មេដឹកនាំអ៊ីរ៉ង់បាននិយាយថា មនុស្សជាង ២០០នាក់ត្រូវបានស្លាប់ ចាប់តាំងពីមានការវាយប្រហារដោយសម្លាប់មេដឹកនាំកំពូលលោក Khamenei និងមេដឹកនាំជាន់ខ្ពស់ផ្សេងទៀតដែលជាគោលដៅចំបងរបស់អាម៉េរិកក្រោមហេតុផលផ្លាស់ប្តូរបបដឹកនាំរបស់ប្រទេសនេះ។ បន្តមកអ៊ីរ៉ង់បានសន្យាសងសឹក ដោយបាញ់មីស៊ីលទៅលើអ៊ីស្រាអែល និងមូលដ្ឋានទ័ពអាម៉េរិកក្នុងរដ្ឋអារ៉ាប់ក្នុងឈូងសមុទ្រជាច្រើន ដោយវាយបកវិញ ដែលបានបណ្តាលឱ្យសមាជិកយោធាអាម៉េរិកបីនាក់ស្លាប់ – ដែលជាជនរងគ្រោះជនជាតិអាម៉េរិកដំបូងគេក្នុងជម្លោះនេះ៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ