ការប្រឡងជ្រើសរើសមន្ត្រីពន្ធនាគារ ខេត្តព្រះសីហនុ មានបេក្ខជនដាក់ពាក្យប្រឡងចំចំនួន ១៤៤នាក់

នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២៥ លោក យូសុះ សូឡៃម៉ាន អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបើកវិញ្ញាសារប្រឡងជ្រើសរើសមន្ត្រីពន្ធនាគារខេត្តព្រះសីហនុ នៅវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសក្រុងព្រះសីហនុ។

តាមគណៈកម្មការប្រឡងជ្រើស រើសមន្ត្រីពន្ធនាគារខេត្តព្រះសីហនុ បានឱ្យដឹងថា បេក្ខជនដែលបានដាក់ពាក្យប្រឡងមន្ត្រីពន្ធនាគារមានចំនួន ១៤៤នាក់ ស្រី ៥៧នាក់ ក្នុងនោះមកពីខេត្តកោះកុងចំនួន ២០នាក់ ចំពោះវិញ្ញាសាមានរយៈពេល ២ម៉ោង ក្នុងនោះចំណេះដឹងទូទៅ ៣០ភាគរយ និងពាក់ព័ន្ធពន្ធនាគារ ៧០ភាគរយ។

ក្នុងឱកាសនោះ លោក យូសុះ សូឡៃម៉ាន អភិបាលរងខេត្ត មាន ប្រសាសន៍ថា វិញ្ញាសាប្រឡងនាពេលនេះ គឺត្រឹមត្រូវមិនមានការរហែកនោះទេ ដូច្នេះសូមឱ្យបេក្ខជនទាំងអស់ត្រូវខិតខំបញ្ចេញនូវសមត្ថភាពរបស់ខ្លួនក្នុងការប្រឡងឱ្យទទួលបានលទ្ធផលល្អគ្រប់ៗគ្នា ព្រោះការប្រឡងនេះទៀតសោត ប្រសិនបើយើងចេះ យើងនឹងប្រឡងជាប់ជាក់ជាមិនខាន៕