ការប្រមូលផលបន្លែដែលកើតឡើងដោយស្មារតី «យើងរួមគ្នាដើម្បីជាតិ» របស់សិស្សានុសិស្ស នៃវិទ្យាល័យ អង្គរជ័យ ទូកមាស នរោត្តម រណឬទ្ធិ និងសាលាបឋមសិក្សា រស្មីខេមរៈ ខេត្តកំពត ជូនទៅដល់ជនភៀសសឹក និងវីរកងទ័ពដែលជាការបង្ហាញពីទឹកចិត្តនៃមនសិការខ្មែរតែមួយដែលជួយគ្នាគ្រប់កាលៈទេសៈ,
(កំពត)៖ ការប្រមូលផលបន្លែដែល ដឹកនាំដោយលោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាសមាគមកាយប្ញទ្ធិនារីកម្ពុជាសាខាកំពត រួមជាមួយសមាជិក សមាជិកា និងក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងក្រុមការងារមូលដ្ឋាន សិស្សានុសិស្ស បានធ្វើឡើងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ដើម្បីបង្ហាញពីការដាំដុះដែលកើតឡើងដោយក្តីស្រឡាញ់ និងការរួបរួមគ្នា។
សមាគមកាយប្ញទ្ធិនារីសាខាកំពត រួមជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងក្រុមការងារមូលដ្ឋានបានបន្តជំរុញចលនានៃការដាំដុះបន្លែបង្ការ ដោយការផ្តល់ជូនគ្រាប់ពូជបន្លែមួយចំនួនបន្ថែមទៀតទៅដល់ ភូមិឋាន សាលារៀន សហគមន៍ និងទីអារាមដើម្បីលើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ ពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន និងគាំទ្រដល់បងប្អូនជនភៀសសឹក ជាពិសេសវីរកងនៅសមរភូមិមុខ៕



