ការបញ្ចុះសពអ្នកជំងឺ Ebola បច្ចុប្បន្ននៅកុងហ្កោត្រូវការពារដោយក្រុមប្រដាប់អាវុធ បន្ទាប់ពីពលរដ្ឋក្នុងស្រុកចង់ប្លន់សពអ្នកជំងឺ និងដុតបំផ្លាញទីតាំងថែទាំចំនួន២រួចមក

អាជ្ញាធរសុខាភិបាលកំពុងប្រឈមមុខនឹងការតស៊ូកាន់តែខ្លាំងក្លាឡើងៗក្នុងសហគមន៍នាភាគខាងកើតប្រទេសកុងហ្គោ បន្ទាប់ពីផ្ទុះឡើងនៃជំងឺអេបូឡាដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័ស ដោយសារមជ្ឈមណ្ឌលព្យាបាលជំងឺអេបូឡាចំនួនពីរកន្លែងហើយក្នុងចំណោមទីតាំងទាំងបីត្រូវបានដុតបំផ្លាញដោយក្រុមអ្នកស្រុកដើម្បីទាមទារសពអ្នកជំងឺ ទៅធ្វើបុណ្យនៅផ្ទះពួកគេ ជាហេតុធ្វើឲ្យការបញ្ចុះសពពេលនេះត្រូវបានអនុវត្តជាថ្មីដោយអមដំណើរជាមួយនឹងប្រដាប់អាវុធយោធា។ អាជ្ញាធរបានប្រឈមមុខនឹងការលំបាកនៃករណីផ្ទុះឡើងនៃវីរុស ដោយសារការបញ្ចុះសពត្រូវតែធ្វើឡើងដោយអ្នកជំនាញ ព្រោះសពជនរងគ្រោះដោយសារជំងឺអេបូឡាងាយឆ្លងខ្លាំងបំផុត។ ក្នុងស្ថានភាពនេះវាអាចធ្វើឱ្យក្រុមសាច់ញាតិត្រូវលះបង់ពិធីបុណ្យសពបែបប្រពៃណី ដែលក្នុងករណីជាច្រើនគឺពាក់ព័ន្ធនឹងការនាំយកសពអ្នកជំងឺមកផ្ទះមុនពេលបញ្ចុះនោះ។ អង្គការសុខភាពពិភពលោក WHO បាននិយាយថាស្ថានភាពនៃការផ្ទុះឡើងនាបច្ចុប្បន្ននេះបានក្លាយជាបង្កហានិភ័យ “ខ្ពស់ណាស់” សម្រាប់ប្រទេសកុងហ្គោ បើទោះបីជាហានិភ័យនៃការរីករាលដាលនៃជំងឺនេះនៅទាបនៅឡើយក្តី។ អគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បាននិយាយថា ករណីមនុស្សស្លាប់ចំនួន ៨២ករណី និងស្លាប់បន្ថែម៧នាក់ត្រូវបានបញ្ជាក់នៅក្នុងប្រទេសកុងហ្គោ នាំឲ្យករណីស្លាប់សរុបជាង១៧០នាក់ និង សង្ស័យឆ្លងជាង៧០០នាក់ ប៉ុន្តែស្ថានភាពជាក់ស្តែងត្រូវគេជឿជាក់ថាអាចមានទំហំធំជាងនេះ។ មិនមានវ៉ាក់សាំងសម្រាប់វីរុសការពារមេរោគនេះនៅឡើយទេ ដែលជាប្រភេទជំងឺអេបូឡាដ៏កម្រមួយបានរីករាលដាលដោយមិនបានរកឃើញអស់រយៈពេលជាច្រើនសប្តាហ៍នៅក្នុងខេត្ត Ituri របស់ប្រទេសកុងហ្គោ បន្ទាប់ពីករណីស្លាប់ដំបូងលើបុរសវ័យចំណាស់ម្នាក់ ខណៈដែលអាជ្ញាធរបានធ្វើតេស្តរកវីរុសអេបូឡាមួយផ្សេងទៀត តែលទ្ធផលបង្ហាញថាអវិជ្ជមាន ដែលវាធ្វើឱ្យជីវិតកាន់តែស្មុគស្មាញសម្រាប់មនុស្សដែលស្ថិតនៅចំណុចកណ្តាលនៃករណីផ្ទុះឡើង ដែលបណ្តាលឲ្យជើងហោះហើរពាណិជ្ជកម្មចូល និងចេញពីអាកាសយានដ្ឋាន Bunia ត្រូវបានផ្អាកផងដែរ ព្រោះថាផ្លូវទៅកាន់ទីក្រុង និងតំបន់នេះកំពុងប្រឈមនឹងហានិភ័យខ្ពស់ នៃអសន្តិសុខសុខភាពសាធារណៈធ្ងន់ធ្ងរដូចជានៅ Bunia, Rwampara និង Mongbwalu – ដែល៣ទីតាំងនេះគឺរងគ្រោះខ្លាំងបំផុតនិងបង្ខំបិទខ្ទប់៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ