ការចុះសួរសុខទុក្ខវីរកងទ័ព ដោយតំណាងសុខាភិបាល គឺមានន័យថាបងប្អូនសុខាភិបាលយើងទាំងអស់ទូទាំងប្រទេស កំពុងនៅជាមួយកងទ័ពយើងគ្រប់ពេលវេលា ÷នេះជាប្រសាសន៍ ឯកឧត្តមរដ្ឋមន្រ្តីសុខាភិបាល ក្នុងឱកាសចុះពិនិត្យការព្យាបាល និងសួរសុខទុក្ខវីរកងទ័ព នៅមន្ទីរពេទ្យកាល់ម៉ែត

ការចុះសួរសុខទុក្ខវីរកងទ័ព ដោយតំណាងសុខាភិបាល គឺមានន័យថាបងប្អូនសុខាភិបាលយើងទាំងអស់ទូទាំងប្រទេស កំពុងនៅជាមួយកងទ័ពយើងគ្រប់ពេលវេលា ÷នេះជាប្រសាសន៍ ឯកឧត្តមរដ្ឋមន្រ្តីសុខាភិបាល ក្នុងឱកាសចុះពិនិត្យការព្យាបាល និងសួរសុខទុក្ខវីរកងទ័ព នៅមន្ទីរពេទ្យកាល់ម៉ែត
+++++
រាជធានីភ្នំពេញ៖ នៅព្រឹកទី៥ ខែសីហានេះដដែល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួង បានចុះពិនិត្យការថែទាំព្យាបាល និងសួរសុខទុក្ខវីរកងទ័ពដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យកាល់
ម៉ែត្រ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំមន្ទីរពេទ្យ សាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេសគ្រប់ជំនាញ។
នាឱកាសចុះពិនិត្យ និងសួរសុខទុក្ខនេះ ឯកឧត្តមសាស្រ្តាចារ្យ បានសំដែងការកោតសរសើរដ៏ខ្ពង់ខ្ពស់ និងគោរពដឹងគុណជ្រាលជ្រៅចំពោះវីរភាពកងទ័ពទាំងអស់ ដែលលោកបាន និងបន្តខិតខំការពារបូរណភាពទឹកដីនៅជួរមុខ ដោយភាពអង់អាចក្លាហាន បង្ហាញពីភាពខ្លាំង រឹងមាំនៃ
កងទព័កម្ពុជា រួមជាមួយសាមគ្គីភាពដ៏ធំធេងរបស់ប្រជាជាតិខ្មែរទាំងមូល។
ឯកឧត្តមសាស្រ្តាចារ្យ បានចូលរួមដឹកនាំកិច្ចប្រជុំការងារបច្ចេកទេសវេជ្ជសាស្ត្រកម្រិតឯកទេស ជាមួយគ្រូពេទ្យជំនាញផ្សេងៗ ដើម្បីបញ្ជាក់បន្ថែមលើភាពច្បាស់លាស់នៃវិធីសាស្ត្រធ្វើរោគវិនិច្ឆ័យ និងវិធីសាស្ត្រព្យាបាល ដោយឈរលើប្រសិទ្ធិភាពខ្ពស់។ ឯកឧត្តមសាស្រ្តាចារ្យ បានលើកឡើងថា យើងត្រូវប្តូរផ្តាច់ក្នុងការបម្រើសេវាសុខាភិបាលជូនវីរកងទ័ពទាំងអស់ និងបងប្អូនជនភៀសសឹក ធ្វើយ៉ាងណាអោយការបម្រើសេវាសុខាភិបាល បានកាន់តែល្អប្រសើរ ដោយត្រូវបន្តតាមដានដំណើរវិវត្តន៍ការជាសះស្បើយនេះ ទាំងការព្យាបាលរបួសស្នាម សុខភាពផ្លូវកាយ និងផ្លូវចិត្ត។
ឯកឧត្តមសាស្រ្តាចារ្យ សូមផ្តាំផ្ញើការសួរសុខទុក្ខ ការ នឹករលឹក ដល់បងប្អូនកងទ័ពទាំងអស់ និងសូមជូនពរបានឆាប់ជាសះស្បើយ៕