ការចុះពិនិត្យដោយមិនជូនដំណឹងជាមុន របស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅមណ្ឌលសុខភាពទួលគោក រាជធានីភ្នំពេញ

ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញទៅកាន់មណ្ឌលសុខភាពទួលគោក ស្ថិតនៅការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចតុមុខ រាជធានីភ្នំពេញ ដើម្បីពិនិត្យសង្កេតដោយផ្ទាល់លើគុណភាព ក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ។
ចុះពិនិត្យការបម្រើសេវាសុខាភិបាលនេះ បានសង្កេតឃើញថាមានភាពល្អប្រសើរមួយចំនួន និងត្រូវខិតខំបន្ថែមទៀត ទាំងមណ្ឌលសុខភាព និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ៖
‑  ហេដ្ឋារចនាសម្ព័ន្ធ អគារ បរិស្ថានមានលក្ខណៈសមរម្យ
‑  ការបម្រើសេវាមានលក្ខណៈមធ្យម
‑  ការពិគ្រោះ និងពិនិត្យផ្ទៃពោះបង្គួរ
‑  តាមភូមិសហគមន៍មានភាពសកម្ម
‑  អនាម័យ និងបរិស្ថានជំរុញមធ្យម និងការរៀបចំសណ្តាប់ធ្នាប់ត្រូវការកែលម្អបន្ថែម
‑  ហេដ្ឋារចនាសម្ព័ន្ធ ត្រូវកែលម្អជាច្រើនទាំងអគារ ប្រព័ន្ធអគ្គិសនី បង្កើនសោភណ្ឌភាពសួនបៃតង ហើយចំពោះអគារត្រូវរៀបចំឱ្យបានល្អប្រសើរជាងនេះ
‑  ការរៀបចំកន្លែងទុកដាក់ឱសថបានល្អ
‑  ការយកចិត្តទុកដាក់ និងក្រមសីលធម៌វិជ្ជាជីវៈបុគ្គលិកសុខាភិបាលសមរម្យ
‑  ឯកសណ្ឋានត្រូវមានគ្រប់ពេលវេលា ជាពិសេសក្នុងពេលបម្រើសេវា
‑  នៅមណ្ឌលសុខភាពមានផ្តល់សេវាប្រឹព ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិជ្ជាជីវៈ និងរក្សាការសំងាត់។
ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់មណ្ឌលសុខភាពទួលគោក និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ត្រូវខិតខំបន្ថែមទៀត ដោយផ្តោតសំខាន់លើ «អភិបាលកិច្ច និងភាពជាអ្នកដឹកនាំ»។ បន្ថែមពីនេះ មណ្ឌលសុខភាពត្រូវរៀបចំចំណុចមិនទាន់ល្អប្រសើរ និងលើកទឹកចិត្តខិតខំប្រឹងប្រែង ក្នុងការស្វែងយល់ពីមណ្ឌលសុខភាពជ័យលាភីគំរូ ជាពិសេសមណ្ឌលសុខភាពគោកចក នៅខេត្តសៀមរាប ដែលស្ថិតក្នុងបរិបទក្រុងដូចគ្នា។