ការចុះពិនិត្យដោយមិនជូនដំណឹងជាមុន របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកព្រលឹមថ្ងៃចុងក្រោយនៃឆ្នាំ២០២៥
ថ្ងៃ៣១ធ្នូនេះ ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញទៅកាន់ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក (មន្ទីរពេទ្យការពារមាតា និងទារក) ដើម្បីសង្កេតផ្ទាល់លើគុណភាពសេវាសុខាភិបាល ដែលបម្រើជូនប្រជាពលរដ្ឋ។
ការចុះពិនិត្យនេះ ទទួលបានការបញ្ជាក់ពី ការពេញចិត្តរបស់ក្រុមគ្រួសារ និងអ្នកជំងឺ ជាពិសេសលើចំណុចមួយចំនួនដូចជា៖
– គុណភាពនៃការព្យាបាល
– អនាម័យ និងភាពស្អាត
– ភាពងាយស្រួលក្នុងការទទួលបានសេវា ដោយសមធម៌
– ការយកចិត្តទុកដាក់ និងវិជ្ជាជីវៈរបស់បុគ្គលិកសុខាភិបាល
– ទំនួលខុសត្រូវក្នុងការថែទាំ និងព្យាបាលអ្នកជំងឺ។
ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងលើកទឹកចិត្តដល់ក្រុមការងារសុខាភិបាលទាំងអស់ និងបានបញ្ជាក់ថា៖ «គុណភាព សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរនៃសេវាសុខាភិបាលសម្រាប់មាតាទារក និងកុមារ គឺជាអាទិភាពចម្បងរបស់ប្រព័ន្ធសុខាភិបាលជាតិ។»



