កាន់តែក្តៅគគុក! ព្រឹកព្រលឹមនេះឥណ្ឌាសម្រេចបាញ់គ្រាប់មីស៊ីល លើប៉ាគីស្ថានបណ្តាលឲ្យកុមារម្នាក់ស្លាប់និងរបួស២នាក់! ខណៈ ប៉ាគីស្ថានសងសឹកបាញ់ទម្លាក់យន្តហោះយោធាឥណ្ឌា២គ្រឿងវិញ

បន្ទាប់ពីប្រទេសឥណ្ឌាបានបាញ់ផ្លើងគ្រាប់មីស៊ីលចូលទៅក្នុងទឹកដីដែលគ្រប់គ្រងដោយប៉ាគីស្ថានក្នុងទីតាំងជាច្រើននៅព្រឹកព្រលឹមថ្ងៃពុធនេះ ប្រទេសប៉ាគីស្ថានបានប្រកាសថាខ្លួនក៏បានបា.ញ់ទម្លាក់យន្តហោះរបស់កងទ័ពអាកាសឥណ្ឌាចំនួន២គ្រឿងដែរ។ ឥណ្ឌាបានបាញ់មីស៊ីលឆ្លងចូលព្រំដែនទឹកដីរបស់ខ្លួនដែលស្ថិតក្នុងតំបន់គ្រប់គ្រងដោយក្រុមសកម្មប្រយុទ្ធរបស់ខ្លួននិងខេត្ត Punjab នាភាគខាងកើតរបស់ប៉ាគីស្ថាន។ យោងទៅតាមការបញ្ជាក់របស់អ្នកនាំពាក្យប៉ាគីស្ថានបានឲ្យដឹងថាការវាយប្រហារនេះបានកើតឡើងនូវ៥កន្លែងផ្សេងៗគ្នា និង បណ្តាលឲ្យកុមារម្នាក់ស្លាប់ និងមនុស្សពេញវ័យពីរនាក់ទៀតរងរបួស។ បន្តមកភាគីឥណ្ឌាបាននិយាយថា៖ ពួកគេបានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធដែលជាមូលដ្ឋានរបស់ក្រុមសកម្មប្រយុទ្ធប៉ាគីស្ថានដែរ។ គួររំលឹកផងដែរថាភាពតានតឹងរវាងភាគីទាំងពីរបានកើនឡើងកាន់តែខ្លាំងទៅៗ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធបានបាញ់ប្រហារលើអ្នកទេសចរឥណ្ឌាចំនួន២៨នាក់ ស្លាប់២៦នាក់ក្នុងតំបន់ជម្លោះ Kashmir ដែលគ្រប់គ្រងដោយរដ្ឋាភិបាលឥណ្ឌាមួយផ្នែកកាលពីខែមុន។ លើសពីនេះទៅទៀតប្រទេសឥណ្ឌាបានចោទប្រកាន់ថាប៉ាគីស្ថានថាគឺអ្នកគាំទ្រដល់បាញ់វាយប្រហារនាពេលនោះ ប៉ុន្តែរដ្ឋាភិបាលក្រុង Islamabad របស់ប៉ាគីស្ថានបានបដិសេធចំពោះការចោទប្រកាន់នេះទៅវិញ។ នៅព្រឹកនេះដែរនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Shehbaz Sharif បានចេញមកថ្កោលទោសចំពោះការវាយប្រហារតាមដែនអាកាសនេះដោយលោកសង្កត់ធ្ងន់ថា “សត្រូវជិតខាងរបស់លោក បានសម្រុកបាញ់គ្រាប់មីស៊ីលមកលើទឹកដីប៉ាគីស្ថានរបស់លោកចំនួន៥ទីតាំងផ្សេងៗគ្នា គឺជាទង្វើដ៏កំសាក ដូច្នេះលោកត្រូវតែសងសឹកចំពោះឥណ្ឌាវិញ។ លោកបាននិយាយបន្ថែមទៀតថា ប្រទេសរបស់លោក និងកងកម្លាំងប្រដាប់អាវុធប៉ាគីស្ថានដឹងយ៉ាងច្បាស់ណាស់ ពីរបៀបឆ្លើយតបជាមួយសត្រូវមួយនេះ។ មានសាក្សីជាច្រើនបានលើកឡើងថាគ្រាប់កាំជ្រួចជាច្រើនបានវាយប្រហារទីតាំងនានាក្នុងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន និងក្នុងខេត្ត Punjab ភាគខាងកើតប្រទេស និង មួយគ្រាប់ទៀតបានវាយប្រហារព្រះវិហារអ៊ីស្លាមនៅទីក្រុង Bahawalpur ក្នុងរដ្ឋ Punjab ដែរ ដែលបានបណ្តាលឲ្យមានមនុស្សស្លាប់និងរបួស៕
សម្រួលអត្ថបទ៖ សុផារិន្ទ