កាកបាទក្រហមអន្តរជាតិ ICRC បញ្ជាក់ថា៖ មានមនុស្សរាប់ពាន់នាក់បានបាត់ខ្លួនបន្ទាប់ពីផ្ទុះសង្គ្រាមរយៈពេលជាង២ឆ្នាំនៅហ្គាហ្សា

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ហៅកាត់ថា (ICRC) បាននិយាយថា ពួកគេបានទទួលរបាយការណ៍ចំនួនមនុស្ស១១,000 គឺបានបាត់ខ្លួនពីគ្រួសាររបស់ពួកគេនៅហ្គាហ្សា។ ប្រធានអ្នកនាំពាក្យរបស់ ICRC លោក Christian Cardon បានប្រាប់សារព័ត៌មាន AP ថា៖ សរុបមកយើងបានទទួលសំណើស្វែងរកមនុស្សប្រហែលជា ១១០០០ពីក្រុមគ្រួសាររបស់ពួកគេ។ លោកបានបន្ថែមថា៖ ទាំងនោះគ្រាន់តែជាតួលេខពីគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមប៉ុណ្ណោះ។ ហើយយើងត្រូវដឹងឱ្យច្បាស់អំពីការពិតដែលថាចំនួនប្រហែលនេះ ពិតជាមនុស្សដែលបាត់ខ្លួនពិតឬយ៉ាងណា ។ លោក Cardon បាននិយាយថាក្នុងចំណោមសំណើរកមនុស្សចំនួន១១០០០គឺមាន៤,000 ករណីត្រូវបានបិទបញ្ចប់ដែរ ។ ហើយក្នុងចំណោម ៧,000 នាក់ដែលនៅសេសសល់ គឺលោក Cardon បាននិយាយថាពួកគេអាចជាប់ពន្ធនាគារភាគច្រើន។ លោកបានបន្ថែមថា៖ យើងក៏ដឹងពីបទពិសោធន៍នៃតំបន់ជម្លោះផ្សេងទៀតថាអាចនឹងមានមនុស្សជាច្រើនត្រូវបានចាប់ខ្លួនទុកដែរ។ ប៉ុន្តែ ICRC មិនអាចបញ្ជាក់ពីតួលេខបានទេ ដោយសារពួកគេមិនត្រូវបានផ្តល់សិទ្ធិចូលទៅក្នុងពន្ធនាគារក្នុងប្រទេសអ៊ីស្រាអែល ឬផ្តល់ជំនួយដល់ចំណាប់ខ្មាំងអ៊ីស្រាអែលនៅហ្គាហ្សា។ លោក Cardon បាននិយាយថា “យើងគួរតែមានសិទ្ធិចូលកត់ត្រាចំពោះមនុស្សដែលបាត់ខ្លួន។ យើងបានសួរ យើងបានស្នើសុំចូលដំណើរការម្តងហើយម្តងទៀត ប៉ុន្តែមិនបានជោគជ័យ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក័ ICRC មិនដែលបញ្ឈប់បេសកកម្មរបស់ខ្លួនដែរ ហើយយើងក៏មិនបញ្ឈប់ការអំពាវនាវដល់អាជ្ញាធរអ៊ីស្រាអែល និងក្រុមហាម៉ាស់អនុញ្ញាតឱ្យអង្គការយើងចូលកត់ត្រានៅក្នុងពន្ធនាគារដែរ៕

សម្រួលអត្ថបទ៖ សុផារិន្ទ