កម្លាំងជំនាញអគ្គស្នងការដ្ឋាននគរបាលជាតិនិងរដ្ឋបាលខេត្តបន្ទាយមានជ័យ បន្ដចុះត្រួតពិនិត្យទីតាំងសង្ស័យលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រកឃើញវត្ថុតាងក្រោមរូបភាពកម្ចីប្រាក់ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ខេត្តបន្ទាយមានជ័យ ៖ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្ដចុះត្រួតពិនិត្យទីតាំងសង្ស័យលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រកឃើញវត្ថុតាងក្រោមរូបភាពកម្ចីប្រាក់ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Loan Fruad) ដែលមានគោលដៅចេញទៅក្រៅប្រទេស។

​ប្រតិបត្តិការត្រួតពិនិត្យទីតាំងសង្ស័យលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នេះ បានធ្វើឡើងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅចំណុចអគារមួយកន្លែង ភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានកម្ពស់ ២ជាន់ ​ដឹកនាំដោយលោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត និងមានការសម្របសម្រួលដោយ លោក ទេព ឃុនឆ័យ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ ។

ក្រោយពីកម្លាំងជំនាញអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក អុី សុខឃី , ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ និង ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ បានដឹកនាំកម្លាំង​បច្ចេកទេសចម្រុះ ចុះពិនិត្យនិងរកឃើញវត្ថុតាងជាច្រើន ក្រោមរូបភាពកម្ចីប្រាក់ឆបោកតាម​​ប្រព័ន្ធបច្ចេកវិទ្យា (Loan Fruad) ដែលមានគោលដៅចេញទៅក្រៅប្រទេស។ បច្ចុប្បន្ន​កម្លាំងជំនាញកំពុងបន្តនីតិវិធី៕