កម្មវិធី “ការធ្វើបទបង្ហាញអំពីការអនុវត្តការងារសង្គមរបស់កម្មសិក្សាការី វគ្គវិក្រឹតការ ឆ្នាំ២០២៥”

សាលាភូមិន្ទរដ្ឋបាល បានរៀបចំកម្មវិធីការធ្វើបទបង្ហាញអំពីការអនុវត្តការងារសង្គមរបស់កម្មសិក្សាការីវគ្គវិក្រឹតការ ឆ្នាំ២០២៥ សរុបចំនួន១២ថ្នាក់ ដែលបានប្រារព្ធធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ នៅសាលសហសិក្សានៃសាលាភូមិន្ទរដ្ឋបាល ដូចមានខាងក្រោម៖

– វិក្រឹតការមន្រ្តីជាន់ខ្ពស់ ថ្នាក់វិន័យ

– វិក្រឹតការមន្រ្តីជាន់ខ្ពស់ ថ្នាក់គុណភាព

– វិក្រឹតការមន្រ្តីមធ្យម ថ្នាក់គុណធម៌

– វិក្រឹតការមន្រ្តីមធ្យម ថ្នាក់នវានុវត្តន៍

– វិក្រឹតការមន្រ្តីមធ្យម ថ្នាក់មេត្តា

– វិក្រឹតការមន្រ្តីមធ្យម ថ្នាក់ករុណា

– វិក្រឹតការមន្រ្តីមធ្យម ថ្នាក់មុទិតា

– វិក្រឹតការមន្រ្តីមធ្យម ថ្នាក់ឧបេក្ខា

– វិក្រឹតការមន្រ្តីមធ្យម ថ្នាក់ទាន

– វិក្រឹតការមន្រ្តីមធ្យម ថ្នាក់សីល

– វិក្រឹតការមន្រ្តីមធ្យម ថ្នាក់បរិច្ចាគ

– វិក្រឹតការមន្រ្តីមធ្យម ថ្នាក់អាជ្ជវៈ។

កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញពីសមិទ្ធផលការងារសង្គមរបស់កម្មសិក្សាការី ដែលបានអនុវត្តនៅក្នុងរយៈពេល៩ខែក្នុងឆ្នាំ២០២៥។

គណៈគ្រប់គ្រងសាលាភូមិន្ទរដ្ឋបាល បានធ្វើការកោតសរសើរយ៉ាងក្រៃលែងដល់កម្មសិក្សាការីទាំងអស់ ដែលបានចំណាយពេលវេលា ថវិកា និងកម្លាំងកាយចិត្ត ក្នុងការចូលរួមចំណែកយ៉ាងសកម្មដល់ការងារសង្គមនាពេលកន្លងមក។ សកម្មភាពទាំងនេះ មិនត្រឹមតែបង្ហាញពីស្មារតីទទួលខុសត្រូវខ្ពស់ក្នុងនាមជាមន្ត្រីសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយដល់ការអភិវឌ្ឍសង្គមជាតិផងដែរ៕