កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ “នវានុវត្តន៍ក្នុងស្រុក ប្រកួតប្រជែងជាសកល”

កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ “នវានុវត្តន៍ក្នុងស្រុក ប្រកួតប្រជែងជាសកល”

……………………………..

“កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥” ក្រោមប្រធានបទ “នវានុវត្តន៍ក្នុងស្រុក ប្រកួតប្រជែងជាសកល” ត្រូវបានក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រៀបចំឡើងក្នុងគោលបំណងជំរុញនិងគាំទ្រនវានុវត្តន៍ធុរៈកិច្ចឌីជីថលនិងបរិវត្តកម្មឌីជីថលនៅកម្ពុជាប្រកបដោយបរិយាបន្នដោយលើកកម្ពស់ការប្រើប្រាស់ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងនវានុវត្តន៍ឌីជីថលនៅកម្ពុជា តាមរយៈការផ្តល់ពានរង្វាន់ដល់ស្ថាប័ន និងសហគ្រិននូវ ។

នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សំ សិទ្ធិសេរី អគ្គនាយក នៃអគ្គនាយកដ្ឋាន បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតី ក្នុងសន្និសីទសារព័ត៌មាន ស្តីពី“កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥” ក្រោមប្រធានបទ “នវានុវត្តន៍ក្នុងស្រុក ប្រកួតប្រជែងជាសកល” នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដោយមានការអញ្ជើញចូលរួមពីអង្គភាពសារព័ត៌មានជាច្រើនផងដែរ ។ 

ឯកឧត្តម សំ សិទ្ធិសេរី អគ្គនាយក កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥(Cambodia Digital Awards 2025) គឺជាកម្មវិធី ប្រកួតប្រជែងថ្នាក់ជាតិធំជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានរៀបចំតាំងពីឆ្នាំ២០១៥ ដោយអតីតវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) ដែលបច្ចុប្បន្នជាបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ក្រោមការគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

ការទទួលស្គាល់ (Recognition) ៖ អបអរសាទរ និងផ្តល់ការទទួលស្គាល់ថ្នាក់ជាតិចំពោះសមិទ្ធផល និងការច្នៃប្រឌិតរបស់អ្នកជំនាញឌីជីថល ក្នុងការរួមចំណែកអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីឌីជីថលនៅកម្ពុជា។

ការជំរុញគាំទ្រ (Empowerment) ៖ លើកទឹកចិត្ត និងគាំទ្រអាជីវកម្ម ស្ថាប័ន និងអង្គភាពរដ្ឋាភិបាល ដើម្បីចាប់យកបច្ចេកវិទ្យាឌីជីថល និងជំរុញឲ្យមានភាពជោគជ័យរយៈពេលវែងលើបរិវត្តកម្មឌីជីថលនៅក្នុងថ្នាក់តំបន់ និងថ្នាក់សកល។ 

ការផ្សារភ្ជាប់ទំនាក់ទំនង (Connection)៖ ពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនទំនាក់ទំនងជាមួយនិង អ្នកនវានុវត្ដន៍ឌីជីថល ធុរជន និងស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹងប្រព័ន្ធអេកូស៊ីឌីជីថលនូវកម្ពុជា និងបង្កើនឱ្យមានសមាហរណកម្មនៅក្នុងតំបន់ និងជាសកល។ 

ការផ្តល់ឱកាស (Opportunity)៖ ផ្តល់ឱកាសឱ្យសាធារណជនបានបង្ហាញនូវស្នាដៃ និងសមិទិ្ធផលជោគជ័យនានា អំពីនវានុវត្តន៍ឌីជីថល ជាមួយនឹងឱកាសវិនិយោគ និងដើម្បីក្លាយជាតំណាងនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលរួមប្រកួតប្រជែងពានរង្វាន់ឌីជីថលអាស៊ាន។ 

កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥ នឹងផ្តល់ប្រាក់រង្វាន់សរុបចំនួន ៣០,០០០ (សាមសិនពាន់) ដុល្លារ និងបែងចែកជាប្រាំប្រភេទពានរង្វាន់រួមមាន៖ ១. ស្ថាប័នឯកជនឆ្នើមប្រចាំឆ្នាំ (Private Sector of the year) 

២. ផលិតផលបរិយាបន្នឌីជីថលឆ្នើមប្រចាំឆ្នាំ (Best Digital Inclusion of the year) ៣.មាតិកាឌីជីថលឆ្នើមប្រចាំឆ្នាំ (Best Digital Content of the year) ៤. ធុរកិច្ចថ្មីឌីជីថលឆ្នើមប្រចាំឆ្នាំ (Minister Startup of the year) 

៥. ពានរង្វាន់ការស្រាវជ្រាវ និងនវានុវត្តន៍ឌីជីថលឆ្នើមប្រចាំឆ្នាំ (Best Digital Research and Innovation of the year)។ កម្មវិធីនឹងចាប់ផ្តើមបើកទទួលពាក្យលើប្រព័ន្ធអនឡាញ ពីថ្ងៃទី៩ ខែមិថុនា ដល់ថ្ងៃទី់៩ ខែសីហា ឆ្នាំ២០២៥ តាមរយៈតំណភ្ជាប់ https://mptc.gov.kh/cda25/ ៕