កម្ពុជា បានចូលបំពេញកាតព្វកិច្ច ជាសមាជិកកីឡាអាស៊ាន រួចរាល់ក្នុងព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣៣
ប្រតិភូគ្រូបង្វឹក កីឡាករ កីឡាការិនីកម្ពុជា ដឹកនាំដោយ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានចូលរួម គោរពទង់ជាតិ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ ដែលប្រទេសថៃ ទទួលធ្វើជាម្ចាស់ផ្ទះ។
ពិធីគោរពទង់ជាតិ កីឡាស៊ីហ្គេមនេះ តម្រូវឱ្យប្រទេសសមាជិកកីឡា ក្នុងតំបន់អាស៊ានទាំងអស់ មកគោរពទង់ជាតិប្រទេសរបស់ខ្លួន ដើម្បីបង្ហាញថា កីឡាគឺនាំ មកនូវមិត្តភាពសាមគ្គីភាព។ សម្រាប់កម្ពុជា ក្នុងព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣៣ ដែលប្រទេសថៃ ទទួលធ្វើជាម្ចាស់ផ្ទះនេះ កម្ពុជា បានបំពេញកាកព្វកិច្ច រួចរាល់ហើយ ក្នុងនាមជា ប្រទេសសមាជិកកីឡា ក្នុងតំបន់អាស៊ាន។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ ដែលប្រទេសថៃ ទទួលធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំ២០២៥នេះ ដំណើរការប្រកួត ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី២០ ខែ ធ្នូ ឆ្នាំ២០២៥។ដោយឡែក សម្រាប់កម្ពុជា បានបញ្ជូនប្រទេស កីឡាចំនួន១២ប្រភេទ មានដូចជាកីឡាហែលទឹក ជឺជីតស៊ូ តេក្វាន់ដូWT បាល់ទាត់លើតុ កាយសម្ព័ន្ធ អត្តពលកម្ម ម៉ូតូទឹក ឃីកបុកស៊ី អេឡិចត្រូនិច ជិះសេះ គុនដាវ ទ្រីយ៉ាថ្លុង។ ចំពោះដំណើរ មកចូលរួម និងចេញមកជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៦ទើបបញ្ចប់៕



