កម្ពុជាបន្តដឹកនាំ កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ កិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈលើកទី២៣ ជាមួយរបៀបវារៈចំនួន៩

កម្ពុជាបន្តដឹកនាំ កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ កិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈលើកទី២៣ ជាមួយរបៀបវារៈចំនួន៩
………………..
កិច្ចប្រជុំត្រៀម កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ កិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈលើកទី២៣ 23rd ASEAN Cooperation on Civil Service Matters (ACCSM) សម្រាប់មន្រ្តីជាន់ខ្ពស់ នៃប្រទេសជាសមាជិកអាស៊ាន និងប្រទេសទីម័រខាង កើត បានចូលមកដល់ថ្ងៃទី២។ ថ្ងៃនេះ គឺជាកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ កិច្ចសហ ប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈលើកទី២៣។
កិច្ចប្រជុំនាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២៥នេះ ត្រូវបានរៀបចំក្រោមការ ដឹកនាំ និងសម្របសម្រួលដោយលោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈកម្ពុជា ក្នុងភាពជាប្រធាន ACCSM ដើម្បីពិភាក្សាលើរបៀបវារៈចំនួន៩ រួមមាន ៖១).អនុម័តតាមរបៀបវារៈ ២).ការរៀបចំធុរកិច្ច ៣).ការរៀបចំផែនទីបង្ហាញផ្លូវនៃការធ្វើជាប្រធាន ACCSM រយៈពេល ២ឆ្នាំ របស់ព្រះរាជាណាចក្រកម្ពុជា, ៤).របាយការណ៍នៃកិច្ចការប្រជុំត្រៀមសម្រាប់កិច្ចប្រជុំ ACCSM លើកទី២៣, ៥).ការធ្វើបច្ចុប្បន្នភាព លើសេចក្ដីសម្រេច ពាក់ព័ន្ធនានា នៅក្នុងកិច្ចប្រជុំអាស៊ានដទៃទៀត, ៦).ការធ្វើបច្ចុប្បន្នភាពអំពីវឌ្ឍនភាព នៃបណ្តាញគ្រឹះស្ថាន បណ្ដុះបណ្ដាល មុខងារសាធារណៈអាស៊ាន (PSTI), ៧).ការពិភាក្សាលើសេចក្តីប្រកាសរបស់អាស៊ានស្តីពី ត្រៀមលក្ខណៈ សម្រាប់អនាគត លើវិស័យមុខងារសាធារណៈ, ៨).ការពិភាក្សាលើប្រធានបទផ្សេងៗ, និង ៩).ការពិភាក្សា និងអនុម័តលើរបាយការណ៍ នៃកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ ACCSM លើកទី២៣។
សូមជម្រាបថា បន្ទាប់ពីកិច្ចប្រជុំព្រឹកនេះ ប្រតិភូមន្ត្រីជាន់ខ្ពស់អាស៊ាន នឹងចូលរួមក្នុងដំណើរទស្សនកិច្ចទៅកោះរ៉ុង ដែលជាកោះដ៏ស្រស់ស្អាតមួយក្នុងចំណោមកោះដ៏ស្រស់ស្អាតជាច្រើនទៀតនៅលើទឹកដីនៃខេត្តព្រះសីហនុ៕CMD