កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ចុះ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន (បារីអេឡិចត្រូនិច) ក្មេងទំនើង​ និងលេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់​​ Hotline1292 នៅវិទ្យាល័យ​ត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ ​៖ នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦​ ដោយ​មានការ​ចង្អុល​បង្ហាញ​និង​អនុវត្ត​តាម​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​ លោក​ឧត្តម​សេនីយ៍​ត្រី​​​ ម៉េ​ង​​​ ស្រ៊ុន​​​ មេបញ្ជាការ​​ កង​រាជ​អាវុធហត្ថខេត្ត​កំពង់ស្ពឺ​​​​​​ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ដឹកនាំដោយលោកវរសេនីយ៍ទោ ណុល ដារ៉ា ប្រធានមន្ទីរស្រាវជ្រាវ បង្ក្រាបបទល្មើស សហការជាមួយរដ្ឋបាលស្រុក​ភ្នំស្រួច​ ព្រមទាំងមានការចូលរួមយ៉ាងសកម្មពីក្រុមការងារ សហភាពសហព័ន្ធយុវជន ខេត្តកំពង់ស្ពឺ ចុះ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន (បារីអេឡិចត្រូនិច) ក្មេងទំនើង​ និងលេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់​​ Hotline1292 នៅវិទ្យាល័យ​ត្រែងត្រយឹង​​ ស្ថិតក្នុងភូមិ៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ក្នុងពិធីនេះដែរ​ មានការអញ្ជើញចូលរួម​សហការ​ពី​​ រដ្ឋបាលស្រុក​ភ្នំស្រួច​​​ និងគណៈ​គ្រប់គ្រង​សាលា​ លោកគ្រូអ្នកគ្រូ ព្រមទាំងសិស្សានុសិស្សចូលរួមស្ដាប់ការអប់រំផ្សព្វផ្សាយ ចំនួន១៣៧៤នាក់ផងដែរ។

លោកវរសេនីយ៍ទោ ណុល ដារ៉ា និងក្រុមការងារជំនាញកងរាជអាវុធហត្ថបានផ្សព្វផ្សាយពន្យល់ប្រាប់ អំពីផលប៉ះពាល់ នៃគ្រឿងញៀន (បារីអេឡិចត្រូនិច) និងក្មេងទំនើង ជាពិសេសផ្សព្វផ្សាយនូវលេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់ 1292 ដល់លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សទាំងអស់ឲ្យជ្រាបជាព័ត៌មាន ដោយបានពន្យល់ណែនាំពន្យល់ប្រាប់ឲ្យយល់ពីគុណសម្បត្តិ និងការប្រើប្រាស់ របៀបក្នុងការទំនាក់ទំនងមកកាន់លេខ 1292 ដែលមានការចាំទទួលពីក្រុមការងារប្រចាំការ មណ្ឌលប្រតិបត្តិការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ (២៤ម៉ោងលើ២៤ម៉ោង)៕