កងទ័ពអាកាសចិនចាប់ផ្តើមជ្រើសរើសអ្នកបើកបរយន្តហោះជាស្ត្រីទីលើកទី១៤ ដោយត្រូវឆ្លងកាត់ធ្វើតេស្តជាង១០០ដង នៅទូទាំង១០នាយកដ្ឋាន

ការធ្វើតេស្តជ្រើសរើសចុងក្រោយសម្រាប់សិស្សានុសិស្សវគ្គបើកបរយន្តហោះជាស្រ្តីលើកទី១៤ សម្រាប់និស្សិតបញ្ចប់ថ្នាក់វិទ្យាល័យបានធ្វើឡើងនៅមជ្ឈមណ្ឌលជ្រើសរើសអ្នកបើកយន្តហោះ Jinan ខេត្ត Shandong ភាគខាងកើតប្រទេសចិន។ នេះគឺជាការជ្រើសរើសនិស្សិតបើកយន្តហោះជាលើកដំបូងរបស់កងទ័ពរំដោះប្រជាជនចិន ហៅកាត់ថា (PLA) ពីនិស្សិតបញ្ចប់ថ្នាក់វិទ្យាល័យនៅទូទាំងប្រទេសក្នុងរយៈពេលបួនឆ្នាំ។ និស្សិតបញ្ចប់វិទ្យាល័យនៅទូទាំង ៣១ខេត្ត មាន (តំបន់ស្វយ័ត និងទីក្រុងផ្ទាល់ស្ថិតក្រោមរដ្ឋាភិបាលកណ្តាល) បានឆ្លងកាត់ការជ្រើសរើសដំបូង ទទួលបានការវាយតម្លៃផ្នែកវេជ្ជសាស្ត្រ និងផ្លូវចិត្តយ៉ាងច្រើននៅទីនេះ ដោយបានបោះជំហានដំបូងរបស់ពួកគេឆ្ពោះទៅរកក្តីសុបិន្តនៃការហោះហើរលើផ្ទៃអាកាសា។ ការជ្រើសរើសផ្នែកវេជ្ជសាស្រ្តនេះគឺពាក់ព័ន្ធនឹងការធ្វើតេស្តជាង១០០ដង នៅទូទាំង១០នាយកដ្ឋាន ដោយបានវាយតម្លៃយ៉ាងម៉ត់ចត់អំពីសុខភាពរយៈពេលវែង និងសមត្ថភាពសម្របខ្លួនរបស់បេក្ខជននីមួយៗ។ ការវាយតម្លៃផ្លូវចិត្តផ្តោតលើការវាយតម្លៃនៃសក្តានុពលលើការហោះហើរ មានឆន្ទៈ និងគុណភាពសំខាន់ៗដទៃទៀតរបស់បេក្ខជនផងដែរ។ មានសេចក្តីរាយការណ៍ថា បេក្ខជនទាំងអស់ដែលជាប់ត្រូវមានពិន្ទុប្រឡងចូលមហាវិទ្យាល័យ ឬ(Gaokao) ជាមធ្យមលើសពីពិន្ទុកាត់ចេញពីសាកលវិទ្យាល័យថ្នាក់ទី១ តាមខេត្តរៀងៗខ្លួន និងលើសពី១០០ពិន្ទុ ដែលភាគច្រើនពួកគេសុទ្ធសឹងតែសិស្សពូកែ និង មានសមត្ថភាពពិសេស៕

សម្រួលអត្ថបទ៖ Borinika Sopharin Em