កងទ័ពជើងទឹកចិនជួយសង្គ្រោះសមាជិកនាវិកវៀតណាមចំនួន៤៧នាក់ បន្ទាប់ពីកប៉ាល់ដឹកទំនិញរបស់ពួកគេលិចនៅលើផ្ទៃសមុទ្រចិនខាងត្បូង
អាជ្ញាធរបាននិយាយថាកងទ័ពជើងទឹកចិនបានជួយសង្គ្រោះសមាជិកនាវិក ៤៧ នាក់ពីកប៉ាល់ដែលមានទង់ជាតិវៀតណាម ដែលបានលិចនៅសមុទ្រចិនខាងត្បូង ក្នុងប្រតិបត្តិការមួយដែលបន្តរហូតដល់ថ្ងៃច័ន្ទម្សិលមិញ។ កប៉ាល់នេះបានលិចល្ងាចថ្ងៃទី ២៤ ខែកក្កដា ដែលជំរុញឱ្យបញ្ជាការតំបន់ភាគខាងត្បូងនៃកងទ័ពជើងទឹកចិនចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីស្វែងរកមនុស្ស និងជួយសង្គ្រោះរួមគ្នា។ ក្រុមអ្នកជួយសង្គ្រោះត្រូវគេមើលឃើញថាបានទាញនាវិកចេញពីក្បូនកែច្នៃមួយ ដោយចែករំលែកជាភួយ និងអាហារ និងដឹកជញ្ជូនសមាជិកនាវិករងរបួសម្នាក់មកលើកប៉ាល់ចិននោះ ខណៈដែលអ្នកផ្សេងទៀតបានចុះពីឧទ្ធម្ភាគចក្រជួយសង្គ្រោះដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា។ គិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃចន្ទ នេះ ក្រុមអ្នកជួយសង្គ្រោះបានរកឃើញ និងជួយសង្គ្រោះមនុស្ស ៤៧នាក់ នេះជាអ្វីដែលអាជ្ញាធរចិនបានបញ្ជាក់។ សមាជិកនាវិកវៀតណាម២នាក់ទៀតដែលមានជំងឺ ក៏ត្រូវបានគេដឹកតាមឧទ្ធម្ភាគចក្រកងទ័ពជើងទឹកទៅកាន់កប៉ាល់មន្ទីរពេទ្យ Youhao ដែរ ដែលវាជាកន្លែងព្យាបាលនិងជួយរូបគេវិលមករកស្ថានភាពល្អប្រសើរឡើងវិញបាន បន្ទាប់ពីការព្យាបាលភ្លាមៗ។ អ្នកដែលត្រូវបានជួយសង្គ្រោះទាំងអស់ត្រូវបានអាជ្ញាធរចិនផ្តល់ជម្រកបណ្តោះអាសន្ន ខណៈដែលក្រុមជួយសង្រ្គោះចិនផ្សេងទៀត បន្តស្វែងរកសមាជិកនាវិកដែលនៅតែបាត់ខ្លួននៅឡើយ៕
សម្រួលអត្ថបទ៖ សុផារិន្ទ






