កងទ័ពកម្ពុជា-ឡាវ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ រៀបរយតាមបណ្ដោយព្រំដែនប្រទេសទាំងពីរ ជាព្រំដែនសន្តិភាពនិងការអភិវឌ្ឍន៍សេដ្ឋកិច្ចរីកចម្រើន
ខេត្តស្ទឹងត្រែង: នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ កិច្ចប្រជុំលើកទី៤ របស់គណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ រៀបរយតាម បណ្ដោយព្រំដែនឡាវ-កម្ពុជា ឡាវ-កម្ពុជា ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះបានរៀបចំឡើងនៅខេត្តស្ទឹងត្រែង ដើម្បីពិភាក្សាការងារកិច្ចសហប្រតិបត្តិការនៃការថែរក្សាសន្តិសុខតាមបណ្ដោយព្រំដែនកម្ពុជា-ឡាវ ឡាវ-កម្ពុជា។
កិច្ចប្រជុំទ្វេភាគីដោយផ្ទាល់លើកទី៤នេះ បានប្រព្រឹត្តទៅក្រោមវត្តមានភាគីកម្ពុជា ដឹកនាំដោយនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ រៀបរយតាមបណ្ដោយព្រំដែនកម្ពុជា-ឡាវ និងភាគីឡាវដឹកនាំដោយឧត្តមសេនីយ៍ទោ វ៉ាន់ថន ប៊ុតតាក់វង្ស អនុប្រធានអគ្គសេនាធិការ កងទ័ពប្រជាជនឡាវ និងជាប្រធានគណៈកម្មការរក្សាសន្តិសុខ រៀបរយតាមបណ្ដោយព្រំដែនឡាវ-កម្ពុជា រួមនឹងសមាជិក។



