កក្រើកក្រុងព្រះសីហនុ! មហាជនជាង ១២,០០០នាក់ ចូលរួមរត់ក្នុងព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌ និងពាណិជ្ជកម្ម ដើម្បីសប្បុរសធម៌

TVK App

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៃខេត្តព្រះសីហនុ បានប្រែជាអធិកអធមយ៉ាងខ្លាំង ក្នុងព្រឹត្តិការណ៍កីឡារត់ប្រណាំងក្រោមប្រធានបទ «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព» ដោយមានអ្នកចូលរួមយ៉ាងកុះកររហូតដល់ប្រមាណ ១៤,០០០ នាក់។ព្រឹត្តិការណ៍ដ៏ធំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នៅបរិវេណរង្វង់មូលតោ២ ក្រុងព្រះសីហនុ។

សកម្មភាពកីឡាដើម្បីសុខភាព និងសង្គមវិញ្ញាសាដែលបានដាក់ឱ្យប្រកួតរួមមាន៖ ការរត់ពាក់កណ្តាលម៉ារ៉ាតុនចម្ងាយ ១០ គីឡូម៉ែត្រ និងការរត់លក្ខណៈកម្សាន្តចម្ងាយ ៥ គីឡូម៉ែត្រ។ ក្រៅពីការលើកកម្ពស់សុខភាព និងសាមគ្គីភាព ថវិកាសប្បុរសធម៌ដែលទទួលបានពីកម្មវិធីនេះ នឹងត្រូវយកទៅបរិច្ចាគជូនដល់ វីរកងទ័ពការពារព្រំដែនកម្ពុជា–ថៃ ព្រមទាំងប្រើប្រាស់ក្នុងយុទ្ធនាការថែរក្សាបរិស្ថានតំបន់ឆ្នេរផងដែរ។

លទ្ធផលផ្លូវការនៃការប្រកួតក្រោយការប្រកួតយ៉ាងស្វិតស្វែង អត្តពលិកដែលទទួលបានជ័យលាភីរួមមាន៖វិញ្ញាសាជ័យលាភីលេខ១ជ័យលាភីលេខ២ជ័យលាភីលេខ៣បុរស ១០ គ.មវ៉ាន ភារ៉ា (៣២:១៦ នាទី)ឡៃ ភារីម (៣២:៤៩ នាទី)អ៊ុក រ៉ូហិត (៣៣:៥៣ នាទី)នារី ១០ គ.ម កាន់ ស្រីរ័ត្ន (៤០:៣៥ នាទី)ថាត់ ស៊ីឌឿក (៤២:២៥ នាទី) ប៉ាវ ចាន់សុខ (០១:០៣:១៥ ម៉ោង) បុរស ៥ គ.ម សន ពិសី (១៥:២០ នាទី)ពិន ស៊ីផៃ (១៥:៣៧ នាទី)ចន សុផាន់ (១៦:០៩ នាទី)នារី ៥ គ.ម រុន រំដួល (២០:៣៧ នាទី)ពិន អាំ (២៣:០៧ នាទី) សាន អ៊ិ (២៩:៤០ នាទី) ការផ្សព្វផ្សាយសក្តានុពលទេសចរណ៍តាមរយៈនៃព្រឹត្តិការណ៍នេះ វាបានបង្ហាញយ៉ាងច្បាស់ពីសក្តានុពលទេសចរណ៍តំបន់ឆ្នេររបស់កម្ពុជាទៅកាន់ពិភពលោក។ «រត់ដើម្បីក្តីស្រឡាញ់ រត់ដើម្បីទេសចរណ៍ រត់ដើម្បីសប្បុរសធម៌» មិនត្រឹមតែជាពាក្យស្លោកនោះទេ ប៉ុន្តែវាគឺជាចលនាជាតិមួយក្នុងការជំរុញឱ្យខេត្តព្រះសីហនុក្លាយជាគោលដៅទេសចរណ៍កីឡាដ៏ទាក់ទាញបំផុត៕

អត្ថបទ ៖ និន សុផារ