ឯកឧត្តម ហង្ស សាមឿន អនុប្រធានទី២ គ.ជ.គ.មជំរុញដល់មន្ត្រីក្រោមឳវាទទាំងមូលអនុវត្តន៏បន្តលើការងារគ្រប់គ្រងគ្រោះមហន្តរាយនិង ការផ្តល់ធនធាន បច្ចេកទេសដល់ថ្នាក់ក្រោមជាតិ ឱ្យកាន់តែមានប្រសិទ្ធិភាព
កាលពីថ្ងៃទី២៧ ខែ ធ្នូ ឆ្នាំ២០២៤ នៅ គណៈកម្មាធិាករជាតិគ្រប់គ្រងគ្រោះមហន្តរាយមានរៀបចំពិធីសំណេះសំណាលជាមួយមន្ត្រីរាជការក្រោមឳវាទ ក្រោមអធិបតីភាពឯកឧត្តម ហង្ស សាមឿន អនុប្រធានទី២ គ.ជ.គ.ម. និងជាទីប្រឹក្សាផ្ទាល់សម្តេចធិបតីនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម តេសរដ្ឋមន្ត្រី ក្នុងឪកាសចុងឆ្នាំនេះនិងលើកទឹកចិត្តពីថ្នាក់ដឹកនាំ ពីការងារកន្លងមកដល់មន្រ្តីរាជការនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានទទួលបានជោគជ័យទាំងថ្នាក់ជាតិនិងក្រោមជាតិរួមទាំងជូនពរក្នុងឳកាសដំណាច់ ឆ្នាំ២០២៤ ឈានចូលឆ្នាំ២០២៥ ខាងមុខនេះ។
មានប្រសាសន៏នាឳកាសនោះ ឯកឧត្តម បណ្ឌិត ហង្ស សាមឿន ក្នុងនាឯកឧត្តមកិតិសង្កហបណ្ឌិត គន់ គីម បានលើកឡើងថា. ការអនុវត្តគោលនយោបាយនានា របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំ ប្រកបដោយឈ្លាសវៃ និងមុតស្រួចរបស់សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕ ឯកឧត្តមបានជំរុញដល់មន្ត្រីក្រោមឳវាទទាំងមូលបន្ត អនុវត្តន៏បន្ថែមទៀត• ការផ្តល់ធនធាន បច្ចេកទេសដល់ថ្នាក់ក្រោមជាតិ ឱ្យកាន់តែមានប្រសិទ្ធិភាព តាមរយៈយន្តការស្ថាប័ន ឱ្យមានការទទួលខុសត្រូវខ្ពស់
• ការដឹកនាំសម្របសម្រួល និងពង្រឹងយន្តការកសាងស្ថាប័ន និងភាគីពាក់ព័ន្ធឱ្យមានការយល់ដឹងខ្ពស់អំពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ
• យន្តការគ្រប់គ្រងគ្រោះមហន្តរាយនៅតាមក្រសួងស្ថាប័ន បានរៀបចំឲ្យមានកន្លែង និងធនធាន ការតាមដាននូវវឌ្ឍនភាពសកម្មភាពដែលបានកំណត់នៅក្នុងផែនការតាមវិស័យ
• កិច្ចសហប្រតិបត្តិការដៃគូជាតិ និងអន្តរជាតិ
• ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅតាមទីក្រុង តាមរយៈការចូលរួមធ្វើការប៉ាន់ប្រមាណហានិភ័យគ្រោះមហន្តរាយ
• ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ចំណេះដឹងអំពីប្រព័ន្ធព័ត៌មានគ្រោះមហន្តរាយ ដើម្បីប្រសិទ្ធិភាពក្នុងការទទួល និងផ្តល់ព័ត៌មានដែលមានគុណភាព និងទាន់ពេលវេលា សម្រាប់ថ្នាក់ដឹកនាំ និងភាគីពាក់ព័ន្ធ ប្រជាជន ធ្វើការត្រៀមរៀបចំ និងដាក់ចេញវិធានការឆ្លើយតបទាន់ពេលវេលា
• បង្កើនសមត្ថភាព និងលទ្ធភាពត្រៀមរៀបចំសម្រាប់ឆ្លើយតប សង្រ្គោះបន្ទាន់ និងការស្តារឡើងវិញ
• ធ្វើបរិយាបន្នសមត្ថភាពក្នុងការពង្រឹងភាពធន់ទៅនឹងគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ។
• ដឹកនាំកងប្រតិបត្តិការរុករកនិងសង្រ្គោះគ្រោះមហន្តរាយទាំង ១៦កង ត្រៀមលក្ខណៈជាប្រចាំ ទាំងកម្លាំង មធ្យោបាយ សម្ភារ និងឧបករណ៍សង្រ្គោះ
• បានរៀបចំវគ្គបណ្តុះបណ្តាល ពង្រឹងសមត្ថភាពយល់ដឹងលើការងារគ្រប់គ្រងគ្រោះមហន្តរាយ ដល់មន្រ្តីជំនាញថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិផងដែរ។