ឯកឧត្តម សុខ ចាន់ភក្តី ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយអង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ (ក.ដ.ទ) ហៅកាត់ថា ACT

ទីស្តីការក្រសួងព័ត៌មាន៖ នាព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងឯកឧត្តម នេត្រ ភត្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយអង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ (ក.ដ.ទ) ហៅកាត់ថា ACT ដើម្បីស្នើសុំការគាំទ្រពី្រសួង ក្នុងកិច្ចប្រតិបត្តិការអនុវត្តគម្រោងសារព័ត៌មានសន្តិភាព ឬប្រព័ន្ធផ្សព្វផ្សាយសន្តិភាព សម្រាប់ឆ្នាំ២០២៥ ក្នុងន័យផ្តោតទៅលើកិច្ចសហការលើកិច្ចការងារបណ្តុះបណ្តាលលើយុវជនបង្គោល ក្នុងការណែនាំអំពីនីតិវិធីស្នើរកជំនួយផ្នែកច្បាប់ ដោះស្រាយទំនាស់ និងដោះស្រាយប្រកបដោយសន្តិភាព ព្រមទាំងបញ្ជ្រាបអំពីយេនឌ័រ ទាក់ទងក្នុងវិស័យព័ត៌មាន នៅតាមបណ្តាខេត្តជាគោលដៅចំនួន៦ ក្នុងឆ្នាំ២០២៥។ កិច្ចជំនួបនេះ ធ្វើឡើងនៅសាលព្រះវិហារ នៃទីស្តីការក្រសួងព័ត៌មាន៕