ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ស្វាគមន៍ដល់ពលករខ្មែរត្រឡប់មកពីប្រទេសថៃ

ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ស្វាគមន៍ដល់ពលករខ្មែរត្រឡប់មកពីប្រទេសថៃ
ពលករខ្មែរចំនួនប្រមាណ ៧ នាក់ ស្រី ៣ នាក់ ក្មេងចំនួន ២ នាក់ រស់នៅ ឃុំចង្រ្កង់ ស្រុកចិត្របុរីចំនួន ៥ នាក់ ស្រី៣នាក់ ក្មេង ២នាក់ រស់នៅ ឃុំសំបូរ ស្រុក សំបូរ ចំនួន ២នាក់បានត្រឡប់មកស្រុកកំណើតរបស់ខ្លួនវិញបន្ទាប់ពីមានបញ្ហាព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសថៃ ដោយមានការទទួលស្វាគមន៍និងយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ។
ឯកឧត្ដម វ៉ា  ថន អភិបាលនៃគណះអភិបាលខេត្ត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការយកចិត្តទុកដាក់ពី សម្តេចអគ្គ មហាសេនាបតីតេជោហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ក៏ដូចជាសម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋខ្មែរ គ្រប់ៗរូប គ្រប់កាលៈទេសៈ ពិសេសនៅពេលប្រជាពលរដ្ឋមានជួបនូវទុក្ខលំបាក ដោយសម្តេចទាំងទ្វេរ តែងតែមិនដែលទុកប្រជាពលរដ្ឋ ណាម្នាក់ ចោលដោយពុំបានដោះស្រាយនោះឡើយ ហើយនៅកៀកកិតជិតប្រជាពលរដ្ឋគ្រប់ពេលវេលា ពិសេសមិនដែលដើរចោលប្រជាពលរដ្ឋ ក្នុងគ្រាមានអាសន្ន ឬមានជួបបញ្ហានោះឡើយ។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា  ខេត្តក្រចេះបច្ចុប្បន្ននេះត្រូវការកម្លាំងពលកម្មចំនួន ៦២៧៦ កន្លែង ហើយទទួលបានប្រាក់ ខែ ចាប់ពី ១ ២០០ ០០០រៀលក្នុងមួយខែ ហើយទទួល បានការធានា ពី របបសន្តិសុខសង្គម។
បន្ទាប់មកក្នុងពិធីសំណេះសំណាលជាមួយបងប្អូនពលករខ្មែរនាពេលនេះដែ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងសហការីបានឧបត្ថម្ភ ថវិកា ដល់ អ្នកបើកបររថយន្ត ចំនួន ២ នាក់ដែលបានជួយសម្រួលដឹកជញ្ជូនពលករខ្មែរត្រឡប់ពីព្រំដែនកម្ពុជា ថៃ មកដល់ខេត្តក្រចេះ ក្នុងម្នាក់ ១០០ ០០០រៀល និង ជូនដល់ ពលករ ក្នុងម្នាក់ ៥០ ០០០រៀល សរុប ៥៥០ ០០០រៀល ជាពិសេសពលករដែលត្រឡប់មកពីប្រទេសថៃ។
បងប្អូនពលករខ្មែរដែលត្រឡប់មកដល់ស្រុកកំណើតវិញនាឱកាសនេះ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនដល់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានយកចិត្តទុកដាក់ចំពោះការធ្វើដំណើរ ក៏ដូចជា គិតគូរអំពីសុខសុវត្ថិភាពពលករទាំងអស់ដែល ត្រូវបានត្រឡប់ចូលមកកម្ពុជាវិញ ពិសេសបានយកចិត្តទុកដាក់ស្វែង រកការងារជូនពលករ ខ្មែរអោយបានធ្វើការដើម្បីស្ថេរភាពសេដ្ឋកិច្ចផងដែរ ហើយអ្វីដែលពិសេសសំខាន់ទៀតនោះគឺការមើលឃើញនូវការរីកចម្រើនឥតឈប់ឈរ របស់ប្រទេសកម្ពុជា ពិសេសខេត្តក្រចេះ។