ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំក្រុមការងារព័ត៌មានរបស់ជាតិដើម្បីពង្រឹងប្រសិទ្ធភាពផ្សព្វផ្សាយព័ត៌មាន ដែលពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្រួចស្រាវចំពោះមុខនៅក្នុងក្របខណ្ឌនៃការងារគ្រប់គ្រងព័ត៌មាន និងសាធារណៈមតិ

នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ នាទីស្តីការក្រសួង ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារព័ត៌មានទូរទស្សន៍ជាតិកម្ពុជា វិទ្យុជាតិកម្ពុជា ទីភ្នាក់ងារសារព័ត៌មាន AKP និងAPP ក្រសួងព័ត៌មាន ដើម្បីធ្វើការពង្រឹងស្ថាប័នផ្សព្វផ្សាយរបស់ជាតិកាន់តែសកម្ម ផ្តល់នូវជំនឿទុកចិត្តខ្ពស់ដល់សាធារណជនតាមរយៈព័ត៌មានពិត មានប្រភពច្បាស់លាស់ ហើយផ្តល់ផលប្រយោជន៍ដល់អ្នកទស្សនា អ្នកស្តាប់ និងអ្នកអាន ៕