ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា រួមដំណើរដោយថ្នាក់ដឹកនាំ មន្រ្តីនៃក្រសួងព័ត៌មាន អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រចាំការ រួមជាមួយប្រជាពលរដ្ឋ ដែលបានជម្លៀសដោយ ស្ម័គ្រចិត្តមកកាន់មណ្ឌលសុវត្ថិភាព វត្តពោធិ៍ ៥០០០ដើម ស្រុកគូលែន ខេត្តព្រះវិហារ,

(ខេត្តព្រះវិហារ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រធានមន្ទីរព័ត៌មានរាជធានី ខេត្ត បានអញ្ជើញទៅជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយមន្ត្រីរាជការ កងកម្លាំងប្រចាំការ និងនាំយកនូវ ស្បៀងអាហារ ថវិកា និងថ្នាំពេទ្យមក
ចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានជម្លៀសដោយស្ម័គ្រចិត្តមកកាន់មណ្ឌលសុវត្ថិភាព វត្តពោធិ៍ ៥០០០ដើម ស្ថិតនៅ ភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ។
តាមការបញ្ជាក់របស់អាជ្ញាធរដែនដីបានឲ្យដឹងពីស្ថានភាពរស់នៅបណ្តោះអាសន្នរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានជម្លៀសដោយ ស្ម័គ្រចិត្តមកកាន់មណ្ឌលសុវត្ថិភាព វត្តពោធិ៍ ៥០០០ដើម ខេត្តព្រះវិហារ ចំនួន ១,២៨២គ្រួសារ ស្មើប្រមាណជិត ៤ ០០០នាក់ ៕