ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលជួប ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងតំណាងក្រុមហ៊ុន China Water Resources Beifang Investigation Design & Research Co., Ltd

ទីស្តីការក្រសួង៖ នារសៀលថ្ងៃអង្គារ ទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួប ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងតំណាងក្រុមហ៊ុន China Water Resources Beifang Investigation Design & Research Co., Ltd ក្នុងជំនួបពិភាក្សាការងារស្តីពីគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងធនធានទឹកនៃគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីជំនាញពាក់ព័ន្ធ។

ជំនួបនេះមានគោលបំណងណែនាំក្រុមការងារបច្ចេកទេសមកពីធារណរដ្ឋប្រជាមានិតចិន ដែលនឹងធ្វើការសិក្សាលម្អិតអំពីគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងធនធានទឹកនៃគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ដោយក្នុងនោះក្រុមការងារនឹងចុះពិនិត្យទីតាំងភូមិសាស្ត្រផ្ទាល់ និងប្រមូលទិន្នន័យសំខាន់ៗដែលពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោ ក៏ដូចជាជួបប្រជុំជាមួយក្រសួង-ស្ថាបនពាក់ព័ន្ធផងដែរ៕