ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញចូលរួមពិធីបុណ្យបូជាព្រះសព និងគម្រប់ ១០០ ថ្ងៃ ព្រះអនុគណស្រុកស្នួល ព្រះចៅអធិការវត្តសទ្ធារង្សីខត្តិយារាម (វត្តផ្សារស្នួល) ឃុំស្នូួល ស្រុលស្នួល ខេត្តក្រចេះ
{"data":{"filterId":"","infoStickerId":"","pictureId":"7CFD414E-6885-4D75-B780-E566C6BC955F","enter_from":"enter_launch","appversion":"5.9.0","playId":"","imageEffectId":"","product":"retouch","stickerId":"","os":"ios","activityName":""},"tiktok_developers_3p_anchor_params":"{"capability_extra_v2":{},"filter_id":[],"client_key":"awgvo7gzpeas2ho6","capability_key":[],"template_id":""}","source_type":"hypic"}
ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញចូលរួមពិធីបុណ្យបូជាព្រះសព និងគម្រប់ ១០០ ថ្ងៃ ព្រះអនុគណស្រុកស្នួល ព្រះចៅអធិការវត្តសទ្ធារង្សីខត្តិយារាម (វត្តផ្សារស្នួល) ឃុំស្នូួល ស្រុលស្នួល ខេត្តក្រចេះ
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ រួមនឹងឯកឧត្តម លី ផល្លា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្នួល, ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការក្រសួងព័ត៌មាន អនុប្រធានក្រុមការងារ និងថ្នាក់ដឹកនាំ អាជ្ញាធរដែនដី បានអញ្ជើញចូលរួមពិធីបុណ្យបូជាព្រះសព និងគម្រប់ ១០០ ថ្ងៃព្រះរាមានុធម្ម ម៉ី យឺន ព្រះរាជាគណៈកិត្តិយស និងជាព្រះគ្រូវិសុទ្ធមេធា ព្រះអនុគណស្រុកស្នួល ព្រះចៅអធិការវត្តសទ្ធារង្សីខត្តិយារាម (វត្តផ្សារស្នួល) ឃុំស្នូួល ស្រុលស្នួល ខេត្តក្រចេះ ដែលបានទទួលអនិច្ចធម្មនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ កន្លងទៅក្នុងព្រះជន្ម ៩១ ព្រះវស្សា។
ពិធីបុណ្យបូជាព្រះសពនេះត្រូវបានយាងចូលរួមជាព្រះរាជធិបតិបតីរបស់សម្តេចព្រះពោធិ៍វ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក សម្តេចសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការនិមន្តចូលរួមពីព្រះមេគណខេត្ត ព្រះសង្ឃពុទ្ធបរិស័ទជាច្រើនអង្គនាក់។ ក្រោយពីអានជីវប្រវត្តិនិងវិយោគកថារបស់រួចមក, ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា និងក្រុមការងារបានប្រទានភ្លើងថ្វាយសម្តេចព្រះពោធិ៍វ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក សម្តេចសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្តេចអម្ចាស់ភ្លើងបូជាព្រះសពព្រះរាមានុធម្ម ម៉ី យឺន អនុគណស្រុកស្នួលក្រោមបរិយាកាសប្រកបដោយសមានទុក្ខ។



