ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក សេង រាជសី ប្រធានសមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ាន ចូលជួបសម្តែងការគួរសម និងទទួលនូវអនុសាសន៍ណែនាំតម្រង់ទិសដៅដើម្បីបន្តអនុវត្តសកម្មភាពការងាររបស់សមាគមអោយទទួលបានជោគជ័យថ្មីៗបន្ថែមទៀត,

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក សេង រាជសី ប្រធានសមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ាន (ASEAN FRIENSHIP OF PRESS ASSOCIATION) និងសហការី ចូលជួបសម្តែងការគួរសម និងទទួលនូវអនុសាសន៍ណែនាំតម្រង់ទិសដៅការងារ អនុវត្តបន្តរបស់សមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ាន ដើម្បីអនុវត្តការងារនាពេលបន្តទៅមុខទៀត នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២៥ នៅទីស្តីការក្រសួង៕