ឯកឧត្តម គីម វីរៈ ដឹកនាំកិច្ចប្រជុំលទ្ធផលការងារគ្រោះមហន្តរាយ ក្នុងខែមករានិងទិសដៅខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីអនុវត្តន៏ ការងារគ្រប់គ្រងឆ្លើយតប សម្របសម្រួលនិងផែនការ លើការងារគ្រោះមហន្តរាយ

ឯកឧត្តម គីម វីរៈ ដឹកនាំកិច្ចប្រជុំលទ្ធផលការងារគ្រោះមហន្តរាយ ក្នុងខែមករានិងទិសដៅខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីអនុវត្តន៏ ការងារគ្រប់គ្រងឆ្លើយតប សម្របសម្រួល និងផែនការ លើការងារគ្រោះមហន្តរាយ

នៅគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនៅរសៀលថ្ងៃទី៤ខែគុម្ភះនេះមានរៀបចំកិច្ចប្រជុំលទ្ធផលការងារគ្រោះមហន្តរាយក្នុងខែមករានិងទិសដៅខែកុម្ភៈឆ្នាំ២០២៥ ដែលក្រោមវត្តមានពីឯកឧត្តម គីម វីរៈ អគ្គលេខាធិការ (គ.ជ.គ.ម)និងទីប្រឹក្សា រួមទាំងអគ្គលេខាធិការរងនិងប្រធាននាយកដ្ឋានទាំង៥ ដើម្បីអនុវត្តន៏ ការងារនិងផែនការបន្ត លើការងារគ្រោះមហន្តរាយ។

តាមរបាយការណ៏របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអោយដឹងថា ពាក់ព័ន្ធគ្រោះមហន្តរាយដោយធម្មជាតិ រាំងស្ងួតធ្វើអោយប៉ះពាល់លើមូលដ្ឋានខ្វះទឹកស្រោចស្រព មានចំនួន ១៥រាជធានី/ខេត្ត ៤១ស្រុក និង១៣៩ឃុំ ។

 ឯកឧត្តម គីម វិវៈ បានអោយដឹងថា ឯកឧត្តមកិតិ្តសង្កហបណ្ឌិត  គន់ គីម ទេសរដ្ឋមន្រ្តី ជាអនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួម ជាមួយ ក្រសួងពាក់ព័ន្ធនានានិងអាជ្ញាធរខេត្តបានអញ្ជើញ ចុះពិនិត្យការអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវប្រាំង នៅតាមបណ្តាលខេត្តដែលរងគ្រោះជាបន្តបន្ទាប់ ទាន់ពេលវេលា។

 ឯកឧត្តម គីម វិវៈ អគ្គលេខាគ.ជ.គ.ម. មានប្រសាសន៏ថា ជាទូទៅស្ថានភាពកម្ពុជាកំពុងទទួលរងឥទ្ធិពលពីធាតុភូតអែនសូ អព្យាក្រឹត ដែលកំពុងមានការកើនឡើង និងអាចសន្និដ្ឋាន បានថាបរិមាណភ្លៀងកក់ខែនឹងមានក្នុងកម្រិតមធ្យម នៅតាមតំបន់វាលទំនាប និងតំបន់មាត់សមុទ្ទនៅក្នុងពេល ខាងមុខ។

ឯកឧត្តម គីម វិវៈ បានអោយដឹងថាបច្ចុប្បន្ននេះព្រះរាជាណាចក្រកម្ពុជាកំពុងជួបប្រទះនូវកង្វះទឹកមួយចំនួនសម្រាប់ធ្វើស្រូវប្រាំងរបស់ប្រជាពលរដ្ឋក្នុងឆ្នាំ២០២៤-២០២៥ មានចំនួន ៥៣៣.៦០០ហិកតា ប៉ុណ្ណោះ។ សួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរមូលដ្ឋាន បាន ចុះពិនិត្យតាមដានស្ថានភាពទឹកដែលបានស្តុកទុកនៅតាមប្រព័ន្ធធារាសាស្ត្រតូចធំ និងប្រភពទឹកផ្សេងៗ ដែល ក្នុងនេះទឹកមួយផ្នែកធំកំពុងត្រូវបានបើកបញ្ចេញ បញ្ចូលប្រឡាយមេ និងដាក់ម៉ាស៊ីនបូមទឹកជួយសង្គ្រោះដំណាំ ស្រូវខ្វះទឹកជាបន្តបន្ទាប់ក្នុងលក្ខណៈសន្សំសំចៃ និងត្រៀមលក្ខណៈសម្រាប់ការខ្វះខាតទឹកធ្ងន់ធ្ងរក្នុងពេលដែល ព្រែក បឹងបួរ ស្រះ ត្រពាំង និងអណ្តូងទឹកត្រូវរីងស្ងួត ដែលនឹងប៉ះពាល់បន្ទាប់ដល់ការប្រើប្រាស់ទឹក ក្នុងជីវភាព រស់នៅរបស់ប្រជាជននៅតាមតំបន់មួយចំនួន។

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបាន សហការជាប្រចាំជាមួយលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៃក្រសួងការពារជាតិ និង កងប្រតិបត្តិការរុករកនិងសង្គ្រោះ ក្នុងការចល័តកម្លាំង និងម៉ាស៊ីនបូមទឹកសម្រាប់ការជួយសង្គ្រោះដំណាំស្រូវប្រាំង ដែលទទួលរងការប៉ះពាល់នៅតាមមូលដ្ឋានផងដែរ។