ឯកឧត្តម កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ជួបសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូ ទូទាំងស្រុកកណ្តាលស្ទឹង

ឯកឧត្តម កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកណ្តាលស្ទឹងជួបសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូ ទូទាំងស្រុកកណ្តាលស្ទឹង សរុប ១១៣៦ នាក់  កាលព្រឹកថ្ងៃថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥។

បន្ទាប់ពីបានស្តាប់ របាយការណ៍របស់លោក អ៊ូច សាវឿន រួចមក,  ឯកឧត្តម កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង  បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកគ្រូអ្នកគ្រូ ក្រុមការងារ និងមន្រ្តីគ្រគ្រប់ថ្នាក់នៅមូលដ្ឋានស្រុកកណ្តាលស្ទឹង ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ស្មារតី និងធនធានផ្ទាល់ខ្លួន បម្រើប្រជាពលរដ្ឋសម្រេចបានសមិទ្ធផលគួរជាទីមោទនៈ ក្នុងរយៈពេលកន្លងមកនេះ។

ឯកឧត្តម  បានលើឡើងថា ជាពិសេស តាមរយៈការអនុវត្តវិធានការគន្លឹះទាំង ៥ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ​បានធ្វើឱ្យមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការកសាងរដ្ឋបាលសាធារណៈប្រកបដោយសមត្ថភាព និងភាពស្អាតស្អំ, ការកសាងធនធានមនុស្សប្រកបដោយចំណេះដឹង ចំណេះធ្វើ គុណធម៌ និងកាយសម្បទា, ការពង្រីកវិសាលភាព និងប្រសិទ្ធភាពនៃប្រព័ន្ធគាំពារសង្គម, ការបង្កើតការងារ និងជំរុញផលិតកម្ម ព្រមទាំងការពង្រឹងសន្តិសុខ សុវត្ថិភាព និងយុត្តិធម៌សង្គម។

ឯកឧត្តម បានគូសបញ្ជាក់ពីការដាក់ចេញទិសដៅរបស់សន្និបាតឆ្នាំ២០២៥ ក្នុងការពង្រឹងធ្លុងមហាសាមគ្គីជាតិក្រោមដំបូងរដ្ឋធម្មនុញ ការពាររឹងមាំឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ការពារដាច់ខាត សុខសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិ មិនឲ្យកម្លាំងអមិត្ត ឬក្រុមជ្រុលនិយមណាមកបំផ្លាញការអភិវឌ្ឍ និងសេចក្តីសុខរបស់ប្រជាជនបានឡើយ។

ឯកឧត្តម កិត្តិសង្គហបណ្ឌិត បានផ្តាំផ្ញើដល់ អាជ្ញាធរ មន្ត្រីគ្រប់លំដាប់ថ្នាក់  ជាពិសេសលោកគ្រូ​អ្នកគ្រូ ត្រូវបបង្កើន និងពង្រឹងគុណភាព អប់រំ​ដោយឈរលើគោលការណ៍សាមគ្គីឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ ជាពិសេសបន្ត ការកសាង អភិវឌ្ឍន៍មាតុភូមិកម្ពុជា។

ឯកឧត្តម កិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើដល់មន្រ្តីចុះពង្រឹងមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ បន្តធ្វើអំពើល្អ ខិតខំយកអស់កំលាងកាយចិត្តនិងស្មារតីទទួលខុសត្រូវ បម្រើប្រជាជន ការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងបង្រ្កាបទាន់ពេលវេលារាល់បទល្មើស ការប្រើប្រាស់គ្រឿងញឿន ការបន្តថែរក្សាសុខសន្តិភាព អនុវត្តភូមិ-ឃុំ មានសុវត្ថិភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕

ឆ្លើយតបទៅនឹងសំណូមពរ និងកង្វះខាត របស់លោកគ្រូ អ្នកគ្រូ, ឯកឧត្តម កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានផ្តល់ជូននូវតុ កៅអី ក្តាខៀន និងម៉ាស៊ីនព្រីនធឺរ កុំព្យូទ័រ ដល់គ្រប់សាលារៀននៅទូទាំងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល៕