ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំគណៈកម្មាធិការពិសេសជំរុញការរៀបចំនិងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោចុះផ្ទៀងផ្ទាត់និយាមការ ការបោះបង្គោលព្រំដីនិងពិនិត្យលទ្ធផលការងារនានាបំរើអោយព្រែកជីកហ្វូណនតេជោតាមបណ្ដោយព្រែកជីក ហ្វូណនតេជោក្នុងភូមិសាស្ត្រខេត្តកំពតនិងខេត្តកែប

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី 1 ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានិងជាអនុប្រធានប្រចាំការគណៈកម្មាធិការពិសេសដើម្បីជំរុញការរៀបចំនិងការអនុវត្គម្រោង ព្រែកជីកហ្វូណនតេជោនាព្រឹកថ្ងៃទី៣កក្កដាឆ្នាំ២០២៥ បានអញ្ជើញដឹកនាំសមាជិកនៃគណៈកម្មាធិការពិសេសចុះផ្ទៀងផ្ទាត់និយាមការនិងបោះបង្គោលព្រំដីតាមបណ្ដោយព្រែកជីកហ្វូណនតេជោ ព្រមទាំងពិនិត្យទីតាំង សាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រសម្រាប់គំរោងព្រែកជីកហ្វូណនតេជោក្នុងភូមិសាស្ត្រខេត្តកំពតនិងខេត្តកែប ខណ:មកដល់ពេលនេះគណៈកម្មាធិការពិសេសជំរុញការរៀបចំនិងការអនុវត្គម្រោង ព្រែកជីកហ្វូណនតេជោសម្រេចលទ្ធផលការងាររបស់ខ្លួនបោះបង្គោលនិយាមកាសរុបតាមបណ្ដោយព្រែក ជើកហ្វូណនតេជោបាន១០៨១បង្គោល ក្នុងចំនួនបង្គោលសរុបដែលត្រូវបោះ1920បង្គោល ។
អញ្ជើញចូលរួមចុះពិនិត្យនេះដែរមាន ឯកឧត្តម.ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ព្រមទាំងអាជ្ញាធរមូលដ្ឋានជាច្រើនរូប។
ក្នុងដំណើរចុះផ្ទៀងផ្ទាត់និយាមការនិងបោះបង់គោលព្រំដីតាមបណ្ដោយព្រែកជីហ្វូណនតេជោនិងពិនិត្យទីតាំងសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រសម្រាប់គំរោងព្រែកជីកហ្វូណនតេជោក្នុងភូមិសាស្ត្រខេត្តកំពតនិងខេត្តកែបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីនិងក្រុមការងារអន្តរក្រសួងបានអញ្ជើញទៅទីតាំងបោះបង្គោលនិយាមការជានិមិត្តរូបក្នុងស្រុកកំពង់ត្រាចខេត្តកំពតតាមផ្លូវជាតិលេខ ៣១ និងបានចេញដំណើរទៅទីតាំងស្ពានឆ្លងកាត់ព្រែកជីកផ្លូវលេខ១៣៣២និងសន្ទះទ្វារទឹកនៅឃុំអង្គោលស្រុកដំណាក់ចង្អើលខេត្តកែបតាមផ្លូវជាតិលេខ៣១ និង លេខ៣៣។
ក្នុងឱកាសនោះឯកឧត្តមស៊ុនចាន់ថុលឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា.បង្គោលនិយាមកាសរុបដែលត្រូវបោះតាមបណ្ដោយព្រែកជើកហ្វូណនតេជោមាន 1920 បង្គោល មកដល់ពេលនេះក្រុមការងារសម្រេចបោះបង្គោលបាន ១០៨១ បង្គោល។ក្នុងនោះ ភូមិសាស្ត្របួនខេត្តដែលព្រែកជីកហ្វូណនតេជោឆ្លងកាត់មានខេត្តកណ្ដាលសម្រេចបោះបង្គោលបានរួចរាល់មានចំនួន៣៨៧បង្គោល. ខេត្តតាកែវបោះរួចរាល់មាន ៥៥២បង្គោល .ខេត្តកំពតមាន ៨០១បង្គោលបោះបានចំនួន ១៤២បង្គោល.ខេត្តកែបមានចំនួន១៨០បង្គោលមិនទាន់បានបោះ។ឯកឧត្តមលើកឡើងទៀតថា ក្នុងលទ្ធផលខាងលើនេះបើគិតជាភាគរយបោះបង្គោលបាន៥៦% និងស្មើ65% នៃចម្ងាយព្រែកជីក ហ្វូណនតេជោទាំងមូល។
ពេលនេះក្រុមការងារ កំពុងបន្តយកលទ្ធផលដែលសំរេចបានពីបេសកកម្មខាងលើ រៀបចំដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេច ជូនក្រុមការងារ ពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្តនីតិវិធីរបស់ខ្លួនក្នុងការជួសជុលសំណងខូចខាតជូនដល់ប្រជាពលរដ្ឋគិតទាំងដើមឈើរបស់ប្រជាពលរដ្ឋក៏ត្រូវទូទាត់សងគាត់ដែរដែលសរុបមានជាង១៤ម៉ឺនដើម ដើម្បីឲ្យរួចរាល់ចប់សព្វគ្រប់ព្រមគ្នាគ្រប់នីតិវិធីការងារព្រែកជីកហ្វូណនតេជោនៅចុងឆ្នាំនេះ។
ឯកឧត្តមបញ្ជាក់ថាការបោះបង្គោលនេះគឺក្រុមការងារបានធ្វើតាមប្រព័ន្ធបច្ចេកវិទ្យាទំនើបទាន់សម័យ។គ្រប់ការងារក្នុងគម្រោងព្រែកជីក ហ្វូណនតេជោនេះ មានការសហការគ្នាល្អពីសំណាក់ក្រុមការងារបច្ចេកទេសអន្តរក្រសួង ក្នុងការអនុវត្តការងារទោះជាទីតាំងបង្គោលមួយចំនួន ស្ថិតនៅក្នុងតំបន់ដែលមានឧបសគ្គជាច្រើន ដូចជា៖ បឹងមានទឹកជ្រៅ ព្រៃរបោះដែលត្រូវចុះដើរឆ្កាព្រៃ បន្លា ជាដើម ក៏ក្រុមការងារខិតខំអនុវត្តតាមផែនការដែលបានកំណត់ ។ទន្ទឹមនោះ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានសហការល្អជាមួយក្រុមការងារបច្ចេកទេស ប្រឹងប្រែងរួមគ្នាអនុវត្តការងារបានរលូនល្អប្រសើរ ដែលបង្ហាញអំពីទឹកចិត្តគាំទ្រយ៉ាងពេញទំហឹងលើការអនុវត្តគម្រោងព្រែក ជីកហ្វូណនតេជោរបស់រាជរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ថា ពិធីបើកការដ្ឋានសាងសង់ គម្រោងព្រែកជីកហ្វូណនតេជោជាប្រវត្តិសាស្រ្តនេះបានធ្វើឡើងកាលពីថ្ងៃទី៥សីហាឆ្នាំ២០២៤។
ឯកឧត្តម ឧបនាយមន្ត្រីបញ្ជាក់ទៀតថាគម្រោងព្រែកជីកនេះមិត្តចិនបានជួយ។ជាមួយនេះរាជរដ្ឋាភិបាលកម្ពុជាបានចចារកិច្ចព្រមព្រៀងចំនួន 5ចំណុចជាមួយដៃគូរ ដោយបានចុះកិច្ចព្រមព្រៀងនូវថ្ងៃទី ១៧ខែមេសាឆ្នាំ២០២៥ក្នុងកំឡុងពេលទស្សនកិច្ចរបស់ប្រធានាធិបតីចិននៅកម្ពុជា។កិច្ចព្រមព្រៀងទាំងមាន.កិច្ចព្រមព្រៀង សាងសង់.កិច្ចព្រមព្រៀងវិនិយោគ.កិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុន.កិច្ចព្រមព្រៀងដៃគូ.កិច្ចព្រមព្រៀងជួសជុលថែរទាំ។
ឯកឧត្តមបញ្ជាក់បន្ថែមថាគម្រោងព្រែកជីកហ្វូណនតេជោនេះនិងដំណើរការចប់សព្វគ្រប់នៅឆ្នាំ 2028។
ក្នុងឧិកាសនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីស៊ុនចាន់ថុលក៏បានបញ្ជាក់ឡើងវិញថា ព្រែកជីក ហ្វូណនតេជោនេះមានត្ថប្រយោជន៍ដ៏ធំធេងជាប្រវត្តិសាស្ត្រតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលពិសេសគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ។ក្រោយពេលដាក់ឲ្យដំណើរការ គឺកម្ពុជានឹងមានឯករាជ្យភាព ឧត្តម្ភភាព ម្ចាស់ការក្នុងការដឹកជញ្ជូនកសិផលនិងទំនិញផ្សព្វសារពើរបស់កម្ពុជាតាមផ្លូវទឹកចូលទៅក្នុងផ្ទៃសមុទ្ទទៅលក់ទីផ្សារបរទេសរតែម្ដងមិនចាំបាច់ឆ្លងកាត់ប្រទេសជិតខាងឡើយ។ជាមួយនេះក៏កាត់បន្ថយការខូចផ្លូវ.កាត់បន្ថយការចំណាយពេលវេលា.កាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍.កាត់បន្ថយនីតិវិធីនៃការនាំចេញពីកម្ពុជាទៅបរទេស.បង្កើនបានផ្ទៃទឹកសំរាប់ជាជម្រកត្រីក៏ដូចជាធនធានប្រព័ន្ធធារាសាស្រ្ត ដែលអាចផ្តល់ផលចំណេញសម្រាប់ថវិកាជាតិពី 20 ទៅ 30%៕