ឯកឧត្តមបណ្ឌិត ហង្ស សាមឿន ជំរុញដល់ក្រសួងពាក់ព័ន្ធនូវក្របខ័ណ្ឌរចនាសម្ព័ន្ធសម្រាប់ការពង្រឹង គំនិតផ្តួចផ្តើមនៃប្រព័ន្ធ ប្រកាសអាសន្នឱ្យដឹងមុន គ្របដណ្តប់ទាំងថ្នាក់ជាតិនិងថ្នាក់មូលដ្ឋាន២០២៥-២០២៨ និងដើម្បីនាំការវិនិយោគឆ្ពោះទៅរក ការពង្រឹង និងពង្រីកប្រព័ន្ធប្រកាសអាសន្នឱ្យដឹងមុន ដែលជាផ្នែកមួយនៃការគ្រប់គ្រងគ្រោះមហន្តរាយកម្ពុជា

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានជំរុញលើការងារផែនទីបង្ហាញផ្លូវអនុវត្តន៍ជាតិស្តីពីការប្រកាសអាសន្នឱ្យដឹងមុនសម្រាប់ទាំងអស់គ្នា (ឬផែនទី បង្ហាញផ្លូវ) ឆ្នាំ២០២៥-២០២៨គឺដើម្បីផ្តល់ឱ្យរដ្ឋាភិបាលថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន នូវក្របខ័ណ្ឌរចនាសម្ព័ន្ធសម្រាប់ការពង្រឹងប្រព័ន្ធប្រកាសអាសន្នឱ្យដឹងមុននៅទូទាំងប្រទេស ដោយយក ប្រជាជនជាគោល។កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តមបណ្ឌិត ហង្ស សាមឿន អនុប្រធានទី២ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងជាទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជារួមនិងថ្នាក់ដឹកនាំពីស្ថាប័នក្រសួងពាក់ព័ន្ធ ក្រសួងប្រៃសណីយ៏និងទូរគមនាគមន៍ ក្រសួងធនធានទឹកនិងឧត្តុនិយម និងក្រុមប្រឹក្សាជាតិគាំសង្គមនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
គូសបញ្ជាក់ថាតាមលិខិតចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ របស់ អគ្គលេខាធិការ អង្គការ សហប្រជាជាតិ គោរពជូន សម្តេចតេជោអតីតនាយករដ្ឋមន្ត្រី អំពីគំនិតផ្តួចផ្តើម ក្នុងការបង្កើតប្រព័ន្ធប្រកាស ព័ត៌មានឱ្យដឹងមុន ពីពហុមុខសញ្ញាគ្រោះថ្នាក់ (Multi-hazard Ealy Warning System) ពាក់ព័ន្ធនឹង ការប្រែប្រួលអាកាសធាតុ ដើម្បីជួយការពារអាយុជីវិតមនុស្ស។លិខិតលេខ ៣១៨០ អសប.កបទ.សអ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ករណីសំណើចាត់មន្ត្រីបង្គោលជាន់ខ្ពស់កម្ពុជា ពាក់ព័ន្ធនឹង Early Warning for All Action Plan។
គំនិតផ្តួចផ្តើមនេះ មានបំណងចង់ឱ្យមនុស្សគ្រប់រូបនៅលើភពផែនដីយើង បានគ្រប់ដណ្តប់ដោយប្រព័ន្ធ ប្រកាសព័ត៌មានឱ្យដឹងមុន អំពីពហុមុខសញ្ញាគ្រោះថ្នាក់ នៅត្រឹមឆ្នាំ២០២៧។ ប្រទេសកម្ពុជា គឺស្ថិតក្នុង ចំណោម ក្រុមប្រទេសទី១ ដែលទទួលបានកិច្ចសម្របសម្រួល និងគោលដៅគាំទ្រស្ថិតក្រោម គំនិត ផ្តួចផ្តើមនេះ សម្រាប់ឆ្នាំបន្តបន្ទាប់។
រំលេចថា គណៈកម្មធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រគល់ភារកិច្ច ជាស្ថាប័ន បង្គោលថ្នាក់ជាតិ ទទួលបន្ទុកសម្របស្រួល និងដឹកនាំគំនិតផ្តួចផ្តើម នៃការប្រកាសព័ត៌មានឱ្យដឹងមុន សម្រាប់ទាំងអស់គ្នា។ ដូចគ្នានេះដែរ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ (UNRC) បានប្រគល់ ភារកិច្ចជូន កម្មវិធីស្បៀងអាហារពិភពលោក (WFP) ជាទីភ្នាក់ងារបង្គោល របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចសម្របសម្រួល លើសកម្មភាពពាក់ព័ន្ធនឹងការប្រកាសព័ត៌មានឱ្យដឹងមុន សម្រាប់ ទាំងអស់គ្នា។ គំនិតផ្តួចផ្តើមនេះ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការដោយ គ.ជ.គ.ម., អ្នកសម្របសម្រួល អង្គការសហប្រជាជាតិ (UNRC), និងកម្មវិធីស្បៀងអាហារពិភពលោក (WFP) នាខែតុលា ឆ្នាំ២០២៣ ។
រាជរដ្ឋាភិបាលកម្ពុជាប្រគល់ភារកិច្ច ជាស្ថាប័ន បង្គោលថ្នាក់ជាតិ ឆ្នាំ២០២៥-២០២៨និងបានដើរតួជាមគ្គុទ្ទេសក៍យុទ្ធសាស្ត្រ ដើម្បីជំរុញគំនិតផ្តួចផ្តើមនៃប្រព័ន្ធ ប្រកាសអាសន្នឱ្យដឹងមុន គ្របដណ្តប់ទាំងថ្នាក់ជាតិនិងថ្នាក់មូលដ្ឋាន និងដើម្បីនាំការវិនិយោគឆ្ពោះទៅរក ការពង្រឹង និងពង្រីកប្រព័ន្ធប្រកាសអាសន្នឱ្យដឹងមុន ដែលជាផ្នែកមួយនៃការគ្រប់គ្រងគ្រោះមហន្តរាយ របស់ប្រទេសកម្ពុជា។ ផែនទីបង្ហាញផ្លូវនេះ គឺដើម្បីផ្តល់ឱ្យរដ្ឋាភិបាលថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន នូវក្របខ័ណ្ឌរចនាសម្ព័ន្ធសម្រាប់ការពង្រឹងប្រព័ន្ធប្រកាសអាសន្នឱ្យដឹងមុននៅទូទាំងប្រទេស ដោយយក ប្រជាជនជាគោល។ ផែនទីបង្ហាញផ្លូវនេះត្រូវបានរៀបចំឡើងដោយ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) ដោយផ្អែកលើធាតុចូលពីសិក្ខាសាលាពិគ្រោះយោបល់ ក្រោមកិច្ចគាំទ្រពី អ្នកសម្របសម្រួល អង្គការសហប្រជាជាតិប្រចាំកម្ពុជា តំណាងដោយកម្មវិធីស្បៀងអាហារពិភពលោក ដែលជាស្ថាប័នបង្គោល សម្រាប់គំនិតផ្តួចផ្តើមស្តីពីការប្រកាសអាសន្នឱ្យដឹងមុនសម្រាប់ទាំងអស់គ្នា នៅកម្ពុជា និងស្ថាប័នដឹកនាំ សកលនៃសសរស្តម្ភទាំងបួននៃគំនិតផ្តួចផ្តើមនេះ រួមមានការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការ កាត់បន្ថយហានិភ័យគ្រោះមហន្តរាយនិង អង្គការឧតុនិយមពិភពលោក ។ គោលដៅ នៃក្របខណ្ឌសេនដាយសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ មានគោលបំណងបង្កើនភាពអាចរកបាន និងលទ្ធភាព ទទួលបានប្រព័ន្ធប្រកាសអាសន្ន ឱ្យដឹងមុនចំពោះពហុគ្រោះថ្នាក់, និងព័ត៌មាននិងការវាយតម្លៃអំពីហានិភ័យគ្រោះមហន្តរាយដល់ប្រជាជននៅ ឆ្នាំ២០៣០។