ឯកឧត្តម កែវ សុភគ៌ អគ្គាធិការនៃអគ្គាធិការដ្ឋានក្រសួង បរិស្ថាន បានអញ្ជើញចុះត្រួតពិនិត្យការ អនុវត្តមុខងារ និងតួនាទីនៅតាមមន្ទីរមួយចំនួន

ភ្នំពេញ÷ ឯកឧត្តមកែវ សុភគ៌ អគ្គាធិការនៃអគ្គាធិការដ្ឋានក្រសួងបរិស្ថាន បានអញ្ជើញចុះត្រួតពិនិត្យការ អនុវត្តមុខវានឹងតួនាទី នៅតាមបណ្ដាមន្ទីរបរិស្ថានមួយចំនួនដូចជាមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី, ខេត្ត ក្រចេះ,ខេត្តកំពតនិងខេត្តកែប។

សកម្មភាពការចុះត្រួតពិនិត្យការអនុវត្តមុខងារ តួនាទី ភារកិច្ចរបស់អង្គភាពអគ្គាធិការដ្ឋាននៃក្រសួងបរិស្ថាននៅមន្ទីរបរិស្ថាន រាជធានី ខេត្ត គឺជាការចូលរួមពង្រឹងការងារអធិការកិច្ច និងអភិបាលកិច្ចល្អ ដើម្បីឆ្ពោះទៅរកការជំរុញ និងគាំទ្រដំណើរការការអនុវត្តយុទ្ឋសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣ -២០២៨។

ឯកឧត្តមកែវ សុភគ៌ អគ្គាធិការនៃអគ្គាធិការដ្ឋានក្រសួង បរិស្ថានមានប្រសាសន៍ថា បេសកកម្មដើម្បីចុះពង្រឹងអធិការកិច្ច និងអភិបាលកិច្ចល្អលើមាគ៌ាឆ្ពោះទៅ រកការជម្រុញ និងការគាំទ្រដំណើរការការអនុវត្តយុទ្ឋសាស្តេចក្រាវិស័យបរិស្ថាន ឆ្នាំ ២០២៣ ២០២៨ របស់ក្រសួងបរិស្ថាន,ពន្យល់ពីពាក្យ អធិការកិច្ច និងអភិបាលកិច្ចល្អនេះបានកំពុងដើរតួនាទីយ៉ាងសំខាន់ និង ចាំបាច់ក្នុងការជំរុញ និងគាំទ្រដំណើរការនៃការអនុវត្តយុទ្ឋសាស្តេចក្រាវិស័យបរិស្ថាន ឆ្នាំ ២០២៣-២០២៨របស់ក្រសួងបរិស្ថាន ក្នុងការលើកកំពស់កិច្ចគាំពារបរិស្ថាន ការកាពារ ធនធានធម្មជាតិ និងការអភិវឌ្ឍន៍ដោយចីរភាព ដែលមានយុទ្ឋសាស្ត្រស្នូលចំនួនបីទៀត គឺ ភាពស្អាត ភាពបៃតង និងវីរភាព។ ដើម្បីជំរុញឲអនុវត្តចំគោលដៅ ដើម្បីបំរើផល ប្រយោជន៍គ្រប់ជំនាន់។

ឯកឧត្តមអគារធិការបន្តថា តាមបញ្ជាឬតាមការចាំបាច់ សំដៅទៅលើបញ្ជារបស់ឯកឧត្តមរដ្ឋមន្ត្រី នៅពេលមាន បណ្តឹងតវ៉ា បណ្តឹងបរិហារ មានបញ្ហាវិវាទច្បាប់ ឬអំពើរល្មើសផ្នែកណាមួយ ឬទទួលសំណើរពីស្ថាប័នណាមួយ៕