ឯកឧត្តមកិត្តិសង្កហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី បានចុះអនុវត្តន៏ការងារគ្រោះមហន្តរាយនិងឆ្លើយតបនៃផលប៉ះពាល់ដោយធម្មជាតិនិងមានចូលរួមយ៉ាងសកម្មពីកងពលតូចដឹកជញ្ជូនលេខ៩៩ ជួយ បូមទឹកសង្រ្គោះស្រូវប្រាំងប្រជាកសិករនៅស្រុកចន្ទ្រា ខេត្តស្វាយរៀង

ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងមន្រ្តីបច្ចេកទេស គ.ជ.គ.ម រួមជាមួយអាជ្ញាធរដែនដី នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញចុះវាយតម្លៃនៃផលប៉ះពាល់ដំណាំស្រូវនិងដំណាំរួមផ្សំផ្សេងៗនិងត្រួតពិនិត្យដោយផ្ទាល់ សកម្មភាព របស់កងកម្លាំងបញ្ជាការដ្ឋានកងពលតូចដឹកជញ្ជូនលេខ៩៩ បូមទឹកដាក់ស្រែប្រាំងប្រជាកសិករនៅតាមបណ្តាឃុំនានា នៃស្រុកចន្ទ្រា ខេត្តស្វាយរៀង។

ដោយមានការអនុញ្ញាតពីប្រមុខដឹកនាំជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតនោះ គឺសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់អោយ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងមន្រ្តីបច្ចេកទេស គ.ជ.គ.ម រួមជាមួយអាជ្ញាធរដែនដី និងចូលរួមចំណែកពីកងកម្លាំងប្រដាប់អាវុធនៃក្រសួងការពារជាតិ ក៏ដូចជាអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុនៃក្រសួងការពារជាតិនោះ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន កាលពីថ្ងៃទី២ ខែកុម្ភៈកន្លងទៅថ្មីៗនេះ បានដឹកនាំកម្លាំងទ័ពចំនួន១៥០នាក់ រួមនិងម៉ាស៊ីនបូមទឹកចំនួន៣០គ្រឿង ទុយោបូមទឹក ចប បង្គី និងសម្ភារៈចាំបាច់មួយចំនួន ចុះជួយអន្តរាគមន៍ដោយផ្ទាល់ជាមួយអាជ្ញាធរស្រុកចន្ទ្រា ដើម្បីជួយសង្គ្រោះស្រូវប្រជាពលរដ្ឋ ដែលកំពុងប្រឈមនិងកង្វះទឹកស្រោចស្រព ស្ថិតនៅឃុំសំរោង ឃុំទួលស្តី និងឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង ចំនួន៦៥៧ហិកតា ក្នុងចំណោមស្រែប្រាំង សរុបចំនួន៤៧៤២ហិកតានិងដំណាំរួមផ្សេងៗផងដែរ។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ក្នុងនាម សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនិងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានណែនាំឱ្យក្រសួងពាក់ព័ន្ធនានានិងរដ្ឋបាលខេត្ត, មន្ទីរ-អង្គភាពពាក់ព័ន្ធ និងកងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ និងគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់បង្កើនកិច្ចសហការគ្នា ឲ្យបានល្អជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាខេត្តស្វាយរៀង។ 

ឯកឧត្តម ទេសរដ្ឋមន្ត្រី លើកឡើងថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ បាន ដើរតួយ៉ាងសំខាន់លើការងារដឹកនាំសម្របសម្រួលជាមួយក្រសួងស្ថាប័ន្តពាក់ព័ន្ធនានា និងឆ្លើយតបលើការងារគ្រោះមហន្តរាយបងកដោយធម្មជាតិនិងមនុស្សបង្កឡើង។  

ឯកឧត្តម ក៏បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាចិត្តយ៉ាងពេញលេញចំពោះការអភិវឌ្ឍ និងសុខុមាលភាពរបស់ ប្រជាពលរដ្ឋ។  គ.ជ.គ.ម. បានធ្វើការ យ៉ាងសកម្មក្នុងការធ្វើសមាហរណកម្ម ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ទៅក្នុងផែនការ អភិវឌ្ឍន៍ និងស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ជាពិសេស បាននឹងកំពុងរៀបចំផែនការ សកម្មភាពជាតិ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ (NAP-DRR) ២០២៤-២០២៨ ដោយទទួលស្គាល់ពីសារៈសំខាន់នៃការការពារប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធរបស់យើងពីផលប៉ះ ពាល់ដោយគ្រោះមហន្តរាយនៅកម្ពុជា។