ឯកឧត្ដម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្ដី អនុប្រធានទី១ គណៈកម្មាធីការជាតិ គ្រប់គ្រងគ្រោះ ហន្ដរាយ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុប លទ្ធផល ការងារ គ្រប់គ្រង គ្រោះ មហន្តរាយ ឆ្នាំ២០២៤ និងទិសដៅ២០២៥ របស់គណៈ កម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់សមាគមអតីត យុទ្ធជនកម្ពុជានិង ពិធីបញ្ចុៈបឋមសិលាអគារសមាគមអតីតយុទ្ធិជនក្នុងខេត្តប៉ៃលិន

ឯកឧត្ដម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្ដី អនុប្រធានទី១ គណៈកម្មាធីការជាតិ គ្រប់គ្រងគ្រោះ ហន្ដរាយ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុប លទ្ធផល ការងារ គ្រប់គ្រង គ្រោះ មហន្តរាយ ឆ្នាំ២០២៤ និងទិសដៅ ការងារឆ្នាំ២០២៥ របស់គណៈ កម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់សមាគមអតីត យុទ្ធជនកម្ពុជា ខេត្តប៉ៃលិន និងបញ្ចៈបឋមសិលាសាងសង់អាគារស្នាក់ការសអកខេត្តប៉ៃលិន។កម្មវិធីនេះធ្វើនៅព្រឹកថ្ងៃទី២ខែមិនាឆ្នាំ២០២៥ក្នុងនោះក៏មានថ្នាក់ដឹកនាំមកពីស្ថាប៏នពាក់ព័ន្ធនានានិងអាជ្ញាធរដែនដី. កងកម្លាំងទាំងបី រួមទាំងប្រជាពលរដ្ឋ សិស្សានុសិស្ស. កាយរិទ្ធ កាកបាទក្រហម ។
ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្ត មន្ត្រីពាក់ព័ន្ធគ្រប់ថ្នាក់ និងមន្ត្រីបង្គោលក្រុង ស្រុក និងសមាគមអតីតយុទ្ធជនខេត្ត ដែលបានបំពេញមុខនាទី របស់ខ្លួនបានល្អប្រសើរ ពេលមានហេតុការណ៍កើតឡើងខេត្តម្ចាស់ការ ចុះទៅដោះស្រាយបានភ្លាមៗ។
ទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់បន្ថែមទៀតថា ក្រោមការដឹកនាំរបស់សម្តេច មហាបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា ជានិច្ចកាលសម្តេចបានយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីកត្តានានា ដែលបង្កឡើងដោយសារគ្រោះមហន្តរាយ ដែលមិនបណ្តែតបណ្តោយ ឲ្យប្រជាពលរដ្ឋណាម្នាក់ រងគ្រោះដោយសារតែកត្តាធម្មជាតិ ដោយគ្មានការយកចិត្តទុកដាក់ ពីសំណាក់អាជ្ញាធរនោះឡើយ ជាពិសេសសម្តេចតែងតែចាត់ ឲ្យថ្នាក់ដឹកនាំនៅតាមបណ្តាលក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអ់ស ត្រូវចុះត្រួតពិនិត្យដោយផ្ទាល់ ដើម្បីរកវិធីដោះស្រាយ។
ដោយឡែកទេសរដ្ឋមន្រ្តី បានផ្តល់នូវអនុសាស្រ្ត ណែនាំឲ្យថ្នាក់ខេត្តបន្តតាមដានព័ត៌មាននៅតាមតំបន់ងាយរងគ្រោះ ពិសេសតំបន់ប្រឈមការខ្វះទឹក និងខិតខំស្តារទំនប់ទឹក និងអាងទឹក ដើម្បីរក្សាទឹកទុកប្រើក្នុងរដូវប្រាំងនេះ ថ្នាក់ខេត្តត្រូវធ្វើការពង្រឹងទួលសុវត្ថិភាព ការកសាងភាពធន់ ទៅនិងគ្រោះមហន្តរាយ សំដៅកាត់បន្ថយ បានហានិភ័យ។
ចំពោះ សមាគមអតីតយុទ្ធជនខេត្ត ទេសរដ្ឋមន្ត្រី គន់ គីម បានផ្តាំផ្ញើឲ្យមន្ទីរ អង្គភាព ចងសម្ព័ន្ធមេត្រីជាមួយគ្រួសារអតីតយុទ្ធជន តាមខ្នងផ្ទះ នៅភូមិនិមួយៗដើម្បីរៀបចំឈូសឆាយដី បង្កបង្កើតផល ជួយគាត់លើការដាំដុះ ដំណាំផ្សេងៗ។ ជាមួយគ្នានេះលោកមេឃុំ ចៅសង្កាត់ជាប្រធានកិត្តិយស និងលោកប្រធានប៉ុស្តិ៍រដ្ឋបាល ជាប្រធានសាខា ឃុំ សង្កាត់ ត្រូវបន្តធ្វើអំពើល្អ ហើយខិតខំសហការ និងបង្កគ្រប់លទ្ធភាព ឲ្យបងប្អូនអតីតយុទ្ធជនយើង បានទទួលនូវសេវាសាធារណៈផ្សេងៗ។