ខេត្តបាត់ដំបង:ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រាប់ឲ្យដឹងបែបនេះក្នុងពេលដែលលោកនឹងក្រុមការងារបានទៅការផ្សព្វប្រើប្រាស់ App NoDrug ដល់មេភូមិទូទាំងសង្កាត់វត្តគរនិងអ្នកពាក់ព័ន្ធដើម្បីឱ្យពួកគាត់មានសមត្ថភាពអាចបំផុសឲ្យប្រជាពលរដ្ឋប្រើប្រាស់ App NoDrug នេះ កាលពីល្ងាចថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ។
ក្រោយទទួលបានការផ្សព្វផ្សាយពីរបៀបប្រើប្រាស់និងអត្ថប្រយោជន៍រួចមក លោកសុខ ឈឿក ចៅសង្កាត់វត្តគរ បានមានប្រសាសន៍ថា App NoDrug នេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ហើយលោកបានបញ្ជាឲ្យមេភូមិទាំងអស់ផ្សព្វផ្សាយនិងឱ្យប្រជាពលរដ្ឋទាញយកកម្មវិធីនេះមកប្រើប្រាស់នៅមូលដ្ឋានសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានស្នើសុំហើយចៅសង្កាត់ក៏បានយល់ស្របទទួលយកវិធីសាស្រ្តក្នុងការផ្សព្វផ្សាយនិងទាញយកកម្មវិធីNoDrug នេះមកប្រើប្រាស់គឺតាមរយៈមេភូមិ មេក្រុម អ្នកពាក់ព័ន្ធនិងប្រជាពលរដ្ឋដែលគាត់មកទទួលសេវានៅសង្កាត់វត្តគរទាំងអស់ ដើម្បីពួកគាត់មានឧបករណ៍ក្នុងការទទួលបានចំណេះដឹងនិងរាយការណ៍រាល់ករណីគ្រឿងញៀនដែលកើតមាននៅក្នុងមូលដ្ឋានសហគមន៍របស់គាត់។