ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពង្រឹងផែនការការពារសន្តិសុខ
ខេត្តកំពត ៖ ដោយអនុវត្តតាមផែនការលេខ ៦៧/២០២៤ ផ.ក ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ របស់ឯកឧត្តម នាយឧត្តមសេនីយ៌ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីផែនការ
ការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ ពិធីបុណ្យសមុទ្រ លើកទី១១ ជុំទី៣ ឆ្នាំ២០២៤ នៅខេត្តកំពត ក្រោមប្រធានបទ «អបអរបេតិកភណ្ឌ និងចីរភាពតំបន់ឆ្នេរ» នាព្រឹកថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ នៅទីបញ្ជាការស្រាលបុណ្យសមុទ្រកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យគោលដៅការពារសន្តិសុខ និងបន្ថែមគោលដៅមួយចំនួនទៀតតាមការស្នើសុំរបស់ប្រធានគណៈបញ្ជាការពិធីបុណ្យសមុទ្រ លើកទី១១ ជុំទី៣។