អ្នកតំណាងវិស័យពាណិជ្ជកម្មអន្តរជាតិរបស់ចិននិយាយថា៖ ចិននិងសហរដ្ឋអាមេរិកយល់ព្រមលើក្របខណ្ឌឈ្នះ-ឈ្នះទាំងអស់គ្នាដើម្បីអនុវត្តការយល់ស្របគ្នារបស់មេដឹកនាំពួកគេទាំងពីរ

លោក Li Chenggang ជាអ្នកតំណាងវិស័យពាណិជ្ជកម្មអន្តរជាតិ និងអនុរដ្ឋមន្ត្រីពាណិជ្ជកម្មចិនបាននិយាយកាលពីថ្ងៃអង្គារនេះថាប្រទេសចិននិងសហរដ្ឋអាមេរិកបានព្រមព្រៀងគ្នាជាគោលការណ៍លើក្របខណ្ឌនៃការអនុវត្តនូវការឯកភាពគ្នាដែលប្រមុខរដ្ឋទាំងពីរសម្រេចបានក្នុងអំឡុងកិច្ចពិភាក្សាតាមទូរស័ព្ទរបស់ពួកគេកាលពីថ្ងៃទី០៥ ខែមិថុនានេះហើយ និងនៅឯកិច្ចពិភាក្សានៅទីក្រុងហ្សឺណែវកាលពីខែមុនដែរ។ ពីជំនួបនៃកិច្ចប្រជុំលើកដំបូងរបស់ចិន-អាមេរិកលើយន្តការពិគ្រោះយោបល់សេដ្ឋកិច្ចនិងពាណិជ្ជកម្មបានបើកកាលពីថ្ងៃច័ន្ទ ដោយបានទាក់ទាញនូវចំណាប់អារម្មណ៍ជាសកលយ៉ាងច្រើន។ អំឡុងពេលនោះឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng និងជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានចូលរួមកិច្ចប្រជុំជាមួយតំណាងសហរដ្ឋអាមេរិកដោយរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក Scott Bessent ព្រមទាំងថ្នាក់ដឹកនាំធុរកិច្ចស្វាគមន៍កិច្ចនានាក៏បានចូលរួមប្រជុំដោយរំពឹងថានឹងទទួលបានលទ្ធផលឈ្នះឈ្នះដូចគ្នា។ លោកស្រី Yang Ming ជានាយកប្រតិបត្តិនៃក្រុមហ៊ុន Westwell Holdings (Hong Kong) Ltd ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) របស់ចិនបាននិយាយថា “មានតែ ការគោរពគ្នាទៅវិញទៅមកប៉ុណ្ណោះ ទើបអាចឲ្យពួកយើងអាចសម្រេចបាននូវកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះទាំងអស់គ្នាបាន។ ចូលរួមក្នុងព្រឹត្តិការណ៍ London Tech Week ដែលកំពុងបន្តនោះដែរ លោកស្រី Yang បាននិយាយទៀតថា៖ លោកស្រីចង់ឃើញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មមានភាពប្រក្រតីឡើងវិញរវាងប្រជាជាតិទាំងពីរ ដោយអំពាវនាវឱ្យរដ្ឋាភិបាលទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យ AI និងចូលរួមកម្លាំងដើម្បីបង្កើតព្រំដែនថ្មីនៅក្នុងការច្នៃប្រឌិតលើសកលលោក។ ចំណែកនាយកប្រតិបត្តិ OBE នៅក្រុមហ៊ុន London & Partners Laura Citron បានប្រាប់ Xinhua ថាទំនាក់ទំនងពាណិជ្ជកម្មមានស្ថេរភាពរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលើពិភពលោកតែងតែជារឿងល្អសម្រាប់សេដ្ឋកិច្ចពិភពលោក ដោយបន្ថែមថាទីក្រុងឡុងដ៍ជាទីក្រុងស័ក្កសម និងមានសេដ្ឋកិច្ចពាណិជ្ជកម្មដែលប្រឈមមុខនឹងស្ថានភាពខាងក្រៅខ្លាំង។ លោកស្រីបាននិយាយថា “យើងពិតជាចង់ឃើញទំនាក់ទំនងពាណិជ្ជកម្មដ៏រឹងមាំនិងអាចព្យាករណ៍បានរវាងសហរដ្ឋអាមេរិក និងចិនឡើងវិញ៕  

សម្រួលអត្ថបទ៖ Borinika Sopharin Em