អ្នកជំនាញម៉ាឡេស៊ីបញ្ជាក់ថា៖ កិច្ចសហប្រតិបត្តិការ ASEAN-GCC-ចិន ធ្វើឡើងដើម្បីផ្តល់អត្ថប្រយោជន៍បន្ថែមដល់ចរន្ត ពាណិជ្ជកម្មនិងការវិនិយោគសកល

អ្នកជំនាញម៉ាឡេស៊ីលោក Bunn Nagara បានបញ្ជាក់ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការអាស៊ាន-GCC-ចិន បាននិយាយថា៖បច្ចុប្បន្ននេះយើងគួរតែទន្ទឹងរង់ចាំការអភិវឌ្ឍន៍នូវជាច្រើនទសវត្សរ៍បន្ថែមទៀត ដែលត្រូវបានពង្រឹងដោយការបំពេញបន្ថែមរវាងគ្នាទៅវិញទៅមក” ។ នេះជាការគូសបញ្ជាក់របស់អ្នកជំនាញម៉ាឡេស៊ីចំពេលដែលមានការកើនឡើងនូវកិច្ចគាំពារនិយម និងឯកតោភាគី នៃកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំរវាងប្រទេសចិនជាមួយនឹងអាស៊ានព្រមទាំងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ដែលនឹងជំរុញពាណិជ្ជកម្ម និងការវិនិយោគជាសកល។ លោក Bunn Nagara គឺជានាយកនិងជាមន្ត្រីជាន់ខ្ពស់ក្នុងកម្មវិធី Belt and Road Initiative Caucus for Asia-Pacific ដែលជាអ្នកវិភាគឯករាជ្យដែលមានមូលដ្ឋាននៅទីក្រុង Kuala Lumpur បាននិយាយបន្ថែមថា៖ ថាមពល សន្តិសុខស្បៀង និងភាពធន់នៃសង្វាក់ផ្គត់ផ្គង់ផ្តល់នូវសក្តានុពលដ៏អស្ចារ្យបំផុតសម្រាប់កិច្ចសហប្រតិបត្តិការត្រីភាគីនាពេលនេះ គឺជាអ្វីដែលលោក Nagara បានប្រាប់សារព័ត៌មាន Xinhua ។ GCC បាននាំមុខគេក្នុងវិស័យប្រេង និងឧស្ម័ន ចំណែកប្រទេសចិនបាននឹងកំពុងនាំមុខគេក្នុងវិស័យថាមពលកកើតឡើងវិញ និង EVs ឬ Electronic Vehicle ហើយអាស៊ានគឺជាទីផ្សារសម្រាប់អ្នកប្រើប្រាស់ដ៏សំខាន់ និងជាមជ្ឈមណ្ឌលផលិតកម្មផងដែរ។ លោកនិយាយថា៖ ភាពធន់កាន់តែប្រសើរអាចសម្រេចបានដោយចាប់ផ្តើមធ្វើការជាមួយគ្នាឱ្យកាន់តែជិតស្និត បន្ទាប់មករួមគ្នាលុបបំបាត់ភាពលំបាកដោយការដោះស្រាយបញ្ហាប្រឈមនានានៅតាមផ្លូវ។ អ្វីដែលសំខាន់គឺអាកប្បកិរិយាបើកចំហដែលទទួលយកផ្នែកថ្មី និងវិធីនៃកិច្ចសហប្រតិបត្តិការ ខណៈដែលមានភាពរសើបចំពោះតម្រូវការរបស់ដៃគូផ្សេងទៀត”។ លោក Nagara មើលឃើញថាគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ឬ(BRI) ជាយន្តការសំខាន់សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការត្រីភាគី។ លោកបានមានប្រសាសន៍ថា “BRI គឺជាគម្រោងដ៏ធំដែលគ្របដណ្តប់លើវិស័យពាក់ព័ន្ធជាច្រើន រួមទាំងសេដ្ឋកិច្ចឌីជីថល និងការផ្លាស់ប្តូរបៃតង” ។ លោកបានបន្ថែមថា BRI ត្រូវបានតម្រឹមយ៉ាងជិតស្និទ្ធជាមួយនឹងផលប្រយោជន៍រួមរបស់ពួកគេក្នុងកំណើនប្រកបដោយនិរន្តរភាព ដោយផ្តល់នូវដីដែលមានជីវជាតិសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាន-GCC និង ប្រទេសចិន។ នៅពេលដែលពាណិជ្ជកម្មសកលប្រឈមមុខនឹងការនាំមុខយ៉ាងខ្លាំងពីលទ្ធិគាំពារនិយម និងឯកតោភាគីនិយម នោះលោក Nagara ជឿជាក់ថាកិច្ចសហប្រតិបត្តិការអាស៊ាន-GCC-ចិន នឹងបម្រើជាគំរូសម្រាប់ពិភពលោកភាគខាងត្បូងជាក់ជាមិនខាន។ ប្រទេសចិននិងបណ្តាប្រទេសអាស៊ាន និង GCC ក៏ជាប្រជាជាតិនៃសកលលោកខាងត្បូងដែរ ក្រៅតែពីជាប្រទេសនៅអាស៊ី។ កិច្ចសហការនេះអាចជំរុញឱ្យមានគំនិតផ្តួចផ្តើមស្រដៀងគ្នាក្នុងចំណោមបណ្តាប្រទេសនៅក្នុងទ្វីបអាហ្រ្វិក និងអាមេរិកឡាទីនដែលចែករំលែកនូវសេចក្តីប៉ងប្រាថ្នារួម។ យើងធ្វើអ្វីដែលយើងចង់ធ្វើដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់យើងក្នុងការអភិវឌ្ឍន៍ មិនមែនដើម្បីគំរាមកំហែងដល់ប្រទេស ឬតំបន់ផ្សេងទៀតនោះទេ។ យើងចូលចិត្តការមិនប្រឈមមុខដាក់គ្នា ព្រោះវាជាមធ្យោបាយប្រសើរជាងក្នុងការធានាផលប្រយោជន៍ទៅវិញទៅមក! យើងធ្វើអ្វីដែលយើងធ្វើបានដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់យើងក្នុងការអភិវឌ្ឍន៍។ ផ្នែកមួយនៃផលប្រយោជន៍របស់យើងគឺនៅក្នុងការការពារពាណិជ្ជកម្មសកលដែលជាកម្មវិធីអភិវឌ្ឍន៍ជាតិរបស់ពួកយើងដែលកំពុងមានស្រាប់។ នេះក៏បច្ច័យល្អមួយដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រទេស និងតំបន់ផ្សេងទៀតនៅជុំវិញពិភពលោកយើងដែរ។ លោក Nagara បាននិយាយថាឥឡូវនេះយើងគួរតែទន្ទឹងរង់ចាំការអភិវឌ្ឍន៍ជាច្រើនទស្សវត្ស ដែលត្រូវបានពង្រឹងដោយការបំពេញឲ្យបន្ថែមទៅវិញទៅមក៕

សម្រួលអត្ថបទ៖ Borinika Sopharin Em