អាកាសយាន្តដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ KOS-EX24 ស្ដីពីការគ្រប់គ្រងគ្រោះអាសន្ន

ឯកឧត្តម សន សុខាន់ រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងឯកឧត្តម ម៉ាង ស៊ីណេត អភិ បាល នៃគណ: អភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំលំហាត់សមយុទ្ធទ្រង់ទ្រាយធំ KOS-EX24 នៅអាកាសយាន្តដ្ឋានអន្តរជាតិ កងកេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ នារសៀលថ្ងៃពុធទី១២ ខែមីនា ឆ្នាំ២០២៥ ។

ឯកឧត្តម សន សុខាន់ រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មានប្រសាសន៍អោយដឹងពីគោលបំណង នៃការធ្វើសមយុទ្ធអនុលោមទៅតាមគតិយុត្តិ ៤សំខាន់ក្នុងនោះគត្តិយុទ្ធអន្តរជាតិមានពីរ គឺ

១.អនុសញ្ញាស៊ីកាហ្គូឆ្នាំ១៩៤៤ ច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិដែលបានតម្រូវឪ្យរដ្ឋជាសមាជិកទាំងអស់មានការទទួល ខុសត្រូវខ្ពស់ធានាលើសុវត្ថិភាពក្នុងការងារគ្រប់គ្រងគ្រោះអាសន្នតាមស្តង់ដារតែមួយ

២.ផ្អែកទៅលើឧបសម្ព័ន្ធទី១៤ របស់អាកាស ចរណ៍ស៊ីវិលអន្តរជាតិដែលមាន ១៩៣ ប្រទេស បង្កើតផែនការគ្រប់គ្រងគ្រោះអាសន្ន ព្រោះកម្ពុជាបានចូលជាសមាជិកអាកាសចរណ៍ស៊ីវិលអន្តរជាតិនៅឆ្នាំ១៩៥៦ ។ដោយអនុលោមទៅតាមគត្តិយុទ្ធទាំងពីរខាងលើ រដ្ឋលេខាធិការដ្ឋានអាកាស ចរណ៍ស៊ីវិលបានបង្កើតនូវបទដ្ឋានបច្ចេកទេសអាកាស ចរណ៍ស៊ីវិលកម្ពុជា តម្រូវឪ្យប្រតិបត្តិកររៀបចំផែនការគ្រប់គ្រងគ្រោះអាសន្ននេះនៅតាមអាកាសយានដ្ឋានអន្តរជាតិនីមួយៗតាមគោលការណ៍ណែនាំគត្តិយុទ្ធមានពីរ ១.ដោយសារតែការធ្លាក់យន្តហោះមិនអាចកំណត់ទីតាំងបាន ពេលខ្លះមានបញ្ហាក្នុងអាកាសយានដ្ឋាន និងក្រៅអាកាសយានដ្ឋាន ដើម្បីធានាបាននូវការគ្រប់គ្រងគ្រោះអាសន្ន រាជរដ្ឋាភិបាលបាន ចេញចរាចរណ៍ណែនាំលេខ ០៣សរណន ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១១ ស្តីពីការគ្រង់គ្រងគ្រោះអាសន្ននៅក្នុង និងក្បែអាកាសយានដ្ឋានក្នុងព្រះរាជាណាចក្រកម្ពុជា ដល់ក្រសួង ស្ថាប័ន និងអាជ្ញាធររាជធានី ខេត្ត បង្កើតយន្តការគ្រប់គ្រង ២.ត្រូវគ្រប់គ្រងដឹកនាំធ្វើលំហាត់សមយុទ្ធ ហើយសមាសភាពដែលត្រូវចូល រួមមានដូចជា អភិបាលរាជធានី ខេត្ត ជានប្រធាន នាយកអាកាសយានដ្ឋាន ជាអនុប្រធានប្រចាំការ អនុប្រធាន និងសមាជិក។

ឯកឧត្តម បានបញ្ជាក់ថា ទាក់ទងទៅនឹងការរៀបចំនៃកម្រិតសមយុទ្ធមាន៣កម្រិត ទី១.សមយុទ្ធទ្រង់ទ្រាយតូចធ្វើលើតុ អនុវត្តនូវរាល់៦ខែម្តង ២.ទ្រង់ទ្រាយមធ្យម អនុវត្ត ១ឆ្នាំម្តង ៣.ទ្រង់ទ្រាយធំអនុវត្ត ២ឆ្នាំម្តង។ ប្រធានបទធ្វើលំហាត់សមយុទ្ធត្រូវចែកជាពីរ ១.គ្រោះថ្នាក់ទាក់ទងនឹងយន្តហោះផ្ទាល់ ២.ទាក់ទងនឹងសំណង់នៅក្នុងអាកាសយានដ្ឋាន មានដូចជា ការធ្លាក់ក្នុងអាកាសយានដ្ឋាន និងក្រៅអាកាសយានដ្ឋាន យន្តហោះមានគ្រោះអាសន្នក្នុងពេលហោះហើរ  ពេលដឹកទំនិញ ឬត្រូវគំរាមកំហែងដោយគ្រាប់បែក និងអំពើភេរវកម្ម ។ល។ មិនទាក់ទងនឹងយន្តហោះមានដូចជា សំណង់អគារធំៗ ប្រព័ន្ធនាំផ្លូវ។

គោលបំណង នៃការធ្វើលំហាត់សមយុទ្ធ គឺជាការសាកល្បងទៅលើប្រសិទ្ធិភាពការ ចាត់តាំងផែនការគ្រោះអាសន្ន ពិនិត្យមើលការអនុវត្តធ្វើសមយុទ្ធតាមផែនការគ្រប់គ្រងគ្រោះអាសន្ន ពិសេសសមត្ថភាពឆ្លើយតប ថាតើនៅពេលមានឧបទ្ទហេតុកើតឡើង ប្រតិបត្តិករក្នុងអាកាសយានដ្ឋានគាត់បញ្ចេញអ្វីខ្លះ ដោយប្រកាសអាសន្ន ប្រតិបត្តិករចេញប្រតិបត្តិការក្នុងពេលតែមួយ ពិនិត្យទៅលើនីតិវិធីនៃការឆ្លើយតបរបស់ក្រសួង ស្ថាប័ន អង្គភាពរដ្ឋបាលរាជធានី ខេត្ត ហើយលំហាត់សមយុទ្ធរបស់យើងនៅពេលនេះ មិនមានឧបសគ្គអ្វីទេ គឺគ្រប់គ្រងបានតាមផែនការដែលបានគ្រោងទុក ។

សូមជម្រាបថា លំហាត់សមយុទ្ធទ្រង់ទ្រាយធំនៅព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ  មានកម្លាំងចូលរួមសុរបចំនួន ២៩៣នាក់ ឡាន ពេទ្យចំនួន ៥គ្រឿង ឡានទឹក ៥គ្គ្រឿង មកពី  ២៥ស្ថាប័ននៅជំវិញខេត្ត ៕