អាកាសចរណ៍សុីវិលកម្ពុជា រៀបចំលំហាត់សមយុទ្ធទ្រង់ទ្រាយធំ AIRPEX-23 ដើម្បីជាបទពិសោធន៍ និងចំណេះ ដឹង លើ ការងារជួយសង្រ្គោះជនរងគ្រោះ នៅពេលមានឧបទ្ទវហេតុធ្លាក់យន្តហោះកេីតឡេីង

អាកាសចរណ៍សុីវិលកម្ពុជា រៀបចំលំហាត់សមយុទ្ធទ្រង់ទ្រាយធំ AIRPEX-23 ដើម្បីជាបទពិសោធន៍ និងចំណេះ ដឹងលើ ការងារជួយសង្រ្គោះជនរងគ្រោះ នៅពេលមានឧបទ្ទវហេតុធ្លាក់យន្តហោះកេីតឡេីង ។ សមយុទ្ធទ្រង់ទ្រាយធំ AIRPEX-23 ត្រូវបានធ្វេីឡេីងនាព្រឹកថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចាប់ពីម៉ោង ៧:០០ នាទីព្រឹក រហូតដល់ចប់កម្មវិធី។
គួសបញ្ជាក់ថា លំហាត់សមយុទ្ធទ្រង់ទ្រាយធំ AIRPEX-23 នេះ រៀបចំឡើង ដើម្បីជាបទពិសោធន៍ និងចំណេះដឹងដល់ស្ថាប័ន ភ្នាក់ងារពាក់ព័ន្ធនានា លើការងារជួយសង្គ្រោះជនរងគ្រោះ នៅពេលមានឧបទ្ទវហេតុគ្រោះថ្នាក់ធ្លាក់យន្តហោះដែលអាចកើតមានជាយថាហេតុ។ ការធ្វើលំហាត់សមយុទ្ធនេះ ក៏នឹងមានការប្រកាសអាសន្នដល់អាជ្ញាធរដែនដី កងកម្លាំងប្រដាប់ អាវុធ ក្រុមរថយន្តសង្គ្រោះបន្ទាន់នៅតាមមន្ទីរពេទ្យនានា និងក្រុមពន្លត់អគ្គីភ័យដែលមានទីតាំងនៅក្នុងរាជធានី ភ្នំពេញផងដែរ ក្នុងនោះនឹងមានការដុតប្រេង និងកង់ឡានចាស់ៗ ដើម្បីបង្កើតបានជាអណ្តាតភ្លើង និង ផ្សែងខ្មួលខ្មាញ់ (ជាសិប្បនិម្មិតនៃការធ្លាក់យន្តហោះ) ដែលជាប្រធានបទក្នុងការធ្វើលំហាត់សមយុទ្ធនេះ៕
អត្តបទ ឃួន សុភ័ក្ត្រឧត្តមវណ្ណៈ
រូបភាព សន សីហា