អភិបាលខេត្តព្រះសីហនុ អបអរសាទសមិទ្ធិផលដែល មន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ សម្រេចបានក្នុងឆ្នាំ២០២៤ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិការទី៧

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អបអរសាទសមិទ្ធិផលដែល មន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ សម្រេចបានក្នុងឆ្នាំ២០២៤ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិការទី៧ បានដាក់ ចេញនូវយុទ្ធសាស្ត្របញ្ចកោណតំណាក់កាលទី១ ប្រកបដោយថាមពល ស្វាហាប់ ឈ្លៀសវៃ និងប៉ិនប្រសប់របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្តថែរក្សាប្រព័ន្ធអេកូឡូស៊ីការពាជីវចម្រុះ និងតំបន់ធម្មជាតិ តាមរយ:ផែនការយុទ្ធសាស្ត្រជាតិ សម្រាប់គ្រប់គ្រងការពារធម្មជាតិ ការធ្វើទំនើបកម្ម  និងឌីជីថលនីយកម្មទិន្នន័យព័ត៌មាននិងភូមិសាស្ត្រតំបន់ការពារធម្មជាតិ ដោយផ្តោតលើការបង្កើនផលិត ភាព គុណភាព សុវត្ថិភាព ពិពិធភាពតម្លៃបន្ថែម និងភាពធន់ តាមរយ:ការស្រាវជ្រាវការអភិវឌ្ឍពូជដំណាំ ពូជសត្វ និងវារីវប្បកម្មដែលធន និងអាកាសធាតុ ឆ្លើយតបនឹងតម្រូវការទីផ្សារ បន្តជំរុញសហគមន៍កសិកម្ម សហគមន៍នេសាទ ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មនៅមូលដ្ឋាន និងពង្រីកបច្ចេកទេសកសិកម្មទំនើប វៃឆ្លាតឌីជីថល មានសុវត្ថិភាព។

ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តឆ្នាំ២០២៥ របស់មន្ទីរកសិកម្ម និងនេសាទខេត្តព្រះ សីហនុ នាព្រឹកថ្ងៃពុធទី០៥ ខែកុម្ភះ ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ។