អភិបាលក្រុងនិងប្រធានប៉ូលីស Los Angeles ប្តឹងបញ្ឈប់សកម្មភាព លោក Trump ដែលបញ្ជារឲ្យដាក់ពង្រាយកម្លាំងទ័ពជាង៣០០០នាក់ ដោយផ្ទាល់ដើម្បីបង្រ្កាបអន្តោប្រវេសន៍ជន

មនុស្សបានមកបាតុកម្មកាន់តែច្រើនឡើងនៅទីក្រុង Los Angeles ចាប់ថ្ងៃចន្ទនេះ ខណៈដែលរដ្ឋបាលលោក Trump បានបង្កើនចំនួនទាហានការពារច្រើនជាង៣ដងនៃចំនួនទាហានសរុបនៅក្នុងទីក្រុង ដោយអភិបាលក្រុង Gavin Newsom បានស្នើសុំបញ្ឈប់សកម្មភាពនេះ និង ប្តឹងលោកបន្ថែម។ ពេលនេះប្រធានាធិបតី Donald Trump បានដាក់ពង្រាយទាហានឆ្មាំជាតិកាលីហ្វ័រញ៉ាចំនួន ១០០០នាក់បន្ថែមទៅកាន់ទីក្រុង Los Angeles ដើម្បីឆ្លើយតបទៅនឹងការតវ៉ាផ្នែកអន្តោប្រវេសន៍ជុំវិញការជំទាស់របស់លោក Newsom ផងដែរ នឹងគ្រោងដាក់បន្ថែម២០០០នាក់ទៀត។ លោក Newsom ហៅការប្រមូលផ្តុំកងទ័ពនេះថាជារឿង”ខុសច្បាប់ និងអសីលធម៌” ហើយបានទាមទារឱ្យលោកប្រធានាធិបតីប្រគល់ការគ្រប់គ្រងទៅឲ្យខាងរដ្ឋកាលីហ្វ័រញ៉ាវិញ។ ចាប់ពីថ្ងៃច័ន្ទមកគឺមន្ទីរបញ្ចកោណ បានដាក់ពង្រាយកងកម្លាំងម៉ារីនផងប្រហែលជា ៧០០នាក់ទៅកាន់ទីក្រុង Los Angeles ដើម្បីជួយដល់សមាជិកឆ្មាំជាតិ និងឆ្លើយតបទៅនឹងការតវ៉ាផ្នែកអន្តោប្រវេសន៍ ខណៈដែលរដ្ឋកាលីហ្វ័រញ៉ា ត្រៀមប្តឹងលោកប្រធានាធិបតី Donald Trump ទៅវិញជុំវិញការប្រើប្រាស់កងទ័ពឆ្មាំរបស់លោកដោយផ្ទាល់ ហើយក្រុមបាតុករបានដើរតាមផ្លូវក្នុងទីក្រុងអស់រយៈពេល៤ថ្ងៃមកហើយ។ លោក Trump មិនបានអំពាវនាវឱ្យមានច្បាប់បះបោរដើម្បីអនុញ្ញាតឱ្យពួកគេធ្វើការអនុវត្តច្បាប់នោះទេប៉ុន្តែគាត់បញ្ជាទ័ពជំនួសរដ្ឋនីមួយៗដោយផ្ទាល់ទៅវិញ ប៉ុន្តែវានៅមិនច្បាស់ទេថាតើលោកមានបំណងអ្វី។ ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នា និងដើរដង្ហែតាមដងផ្លូវកាលពីថ្ងៃចន្ទ ដោយកាន់ស្លាកសញ្ញា និងស្រែកពាក្យស្លោកដូចជា “No KKK, no ICE, no fascist USA។ ប៉ូលិស និងកងទ័ពនៅតែស្ថិតនៅក្នុងកន្លែងកើតហេតុ ខណៈសំឡេងស្រែកថា«អាម៉ាស់ណាស់ៗ»នៅតែបន្លឺឡើងពីហ្វូងមនុស្សដ៏ច្រើន។ មេប៉ូលិសក្រុង Los Angeles លោក Jim McDonnell បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីរសៀលថ្ងៃចន្ទថា លោកមានទំនុកចិត្តលើសមត្ថភាពរបស់នាយកដ្ឋានប៉ូលីសក្នុងការដោះស្រាយបាតុកម្មទ្រង់ទ្រាយធំ ហើយការមកដល់របស់កងម៉ារីនរបស់លោកប្រធានាធិបតី គឺមិនមែនជាការសម្របសម្រួលជាមួយនាយកដ្ឋានប៉ូលីសនោះទេ ប៉ុន្តែវាបង្ហាញពី “បញ្ហាប្រឈមផ្នែកដឹកជញ្ជូន និងប្រតិបត្តិការដ៏សំខាន់” សម្រាប់ពួកគេទៅវិញទេ៕
សម្រួលអត្ថបទ៖ សុផារិន្ទ